រដ្ឋមន្ត្រីការពារជាតិជប៉ុន៖ កូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ិហ្ស៊ូមិ (Shinjiro Koizumi) បាននិយាយថាប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងជាច្រើនគ្រាប់ ដែលទំនងជាមីស៊ីលផ្លោងឆ្លងទ្វីបកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។
លោកបានកត់សម្គាល់ថា គ្រាប់មីស៊ីលទាំងនោះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ លោក កូអ៊ិហ្ស៊ូមិ បានបន្ថែមថា«ចំណុចប៉ះទង្គិច គឺនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសយើង»។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា គ្រាប់មីស៊ីលទាំងនោះត្រូវបានបាញ់នៅវេលាម៉ោងប្រហែល ០៦:០០នាទីព្រឹក ម៉ោងក្នុងស្រុក (ម៉ោង ៩:០០យប់GMT)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





