អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ អ៊ីរ៉ង់មិនមានគម្រោងបញ្ជូនសារធាតយអ៊ុយរ៉ាញ៉ូមចម្រាញ់ទៅសហរដ្ឋអាមេរិកទេ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ -- លោក សាអ៊ីដ ខាទីបហ្សាដេហ៍ (Saeed Khatibzadeh) អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់នឹងមិនបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចទៅសហរដ្ឋអាមេរិកទេ។
មន្ត្រីរូបនេះត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដែលបាននិយាយថា «យើងនឹងមិនបញ្ជូនសារធាតុចម្រាញ់រួចណាមួយទៅសហរដ្ឋអាមេរិកទេ បញ្ហានេះមិនត្រូវបានពិភាក្សានោះទេ»។
លោកបានបន្ថែមថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន «បានផ្លាស់ប្តូរសារមួយចំនួន» នៅក្នុងដំណាក់កាលនេះ ប៉ុន្តែសហរដ្ឋអាមេរិក «បង្ហាញការទាមទារដែលហាក់ដូចជាហួសហេតុពេក» សម្រាប់អ៊ីរ៉ង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





