AKP យ៉ាងចូវ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦—






រដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលទីក្រុងយ៉ាងចូវ នៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ចុះហត្ថលេខាលើ « លិខិតបញ្ជាក់សុច្ឆន្ទៈលើការផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិជាមួយគ្នា » នៅទីក្រុងយ៉ាងចូវ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងជំនួបទ្វេភាគី និងពិសារអាហារស្វាគមន៍ ដែលរៀបចំដោយ ឯកឧត្តម Zheng Haitao អភិបាលទីក្រុងយ៉ាងចូវ ជូនឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងគណៈប្រតិភូ។
សូមបញ្ជាក់ថា ការចុះហត្ថលេខានេះ ជាជំហានដំបូងក្នុងដំណើរឈានទៅរកការចុះកិច្ចព្រមព្រៀងជាផ្លូវការ ជាទីក្រុងសម្ព័ន្ធមេត្រីភាពនាពេលអនាគត។
រូបថត៖ AKP-កំពង់ធំ