សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៦៧គ្រួសារ នៅស្រុកអូរជ្រៅ
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៦ --





ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៦៧គ្រួសារ នៅឃុំអូរបីជាន់ ឃុំកូប និងឃុំសំរោង ស្រុកអូរជ្រៅ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឃឹម ហ្វីណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ រួមនឹងក្រុមការងារគណៈកម្មាធិការសាខាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូរជ្រៅ។
រូបថត៖ AKP-បន្ទាយមានជ័យ





