សម្តេចតេជោ ហ៊ុន សែន៖ ៥១ឆ្នាំមុនពេលនេះម៉ោងនេះខ្ញុំកំពុងសន្លប់មិនដឹងខ្លួននៅឡើយបន្ទាប់ពីត្រូវរបួសធ្ងន់
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងថា ៥១ឆ្នាំមុនពេលនេះម៉ោងនេះខ្ញុំកំពុងសន្លប់មិនដឹងខ្លួននៅឡើយបន្ទាប់ពីត្រូវរបួសធ្ងន់(ភ្នែកឆ្វេង)ប្រមាណម៉ោង៦ព្រឹកថ្ងៃ១៦មេសា១៩៧៥។
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុខព្រួញដែលដឹកនាំបញ្ជាដោយខ្ញុំផ្ទាល់ត្រូវស្លាប់និងរបួស៣៨នាក់រាប់ទាំងរូបខ្ញុំជាមេបញ្ជាការផង។ សម្តេចតេជោបានបន្ថែមថា៖ «សំណាងល្អជីវិតខ្ញុំនៅរស់តែមិត្តខ្ញុំជិត៣០នាក់បានពលីជីវិតរួចទៅហើយ។
សង្គ្រាមគឺបែបនេះហើយដែលយើងមិនចង់ជួបវាទៀតទេ»។
ជាមួយគ្នានេះ សម្តេចតេជោក៏សូមចាក់ផ្សាយឡើងវិញចម្រៀង២បទដែលមានចំណងជើងថា(ធ្លាក់ខ្លួនពិការដោយសារសង្គ្រាម)និងបទ(យល់ខុសគិតខុស)។សម្តេចតេជោ ក៏សូមជូនពរជនរួមជាតិជួបតែសេចក្ដីសុខសេចក្ដីចម្រើនក្នុងឆ្នាំថ្មីនេះ៕

ដោយ៖ រិទ្ធី





