ថ្ងៃទីពីរនៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានភ្ញៀវមកលេងកម្សាន្តមានចំនួនជាង ១៤ម៉ឺននាក់
AKP ព្រះសីហនុ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦--
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃទីពីរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង ១៤ម៉ឺននាក់ ក្នុងនោះ ភ្ញៀវទេសចរផ្ទៃក្នុងសរុបមានចំនួន ១៤១.១០៧នាក់ កើនឡើង ២,៩៨ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៣៧.៧៤០នាក់ កើនឡើង ៣,៤១ភាគរយ ភ្ញៀវបរទេសសរុបចំនួន ៣.៣៦៧នាក់ ថយចុះ ១២,១៣ភាគរយ។

ចំពោះរមណីយដ្ឋានដែលភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តមានដូចជា តាមឆ្នេរ និងរមណីយដ្ឋាននានាសរុប ១៣៩.៧១៩នាក់ កើនឡើង ២,៦៣ភាគរយ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ១៣៧.០៦០នាក់ កើនឡើង ៣,២៤ភាគរយ និងភ្ញៀវទេសចរបរទេសមានចំនួន ២.៦៥៩នាក់ ថយចុះ២១,៣០ភាគរយ។

ដោយឡែកភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិមានចំនួន ០៣ជើង កើនឡើង ០១ជើង បើធៀបនឹងឆ្នាំមុន មានភ្ញៀវសរុប ២៧០នាក់ កើនឡើង ១៤១,០៧ភាគរយ ក្នុងនោះ ភ្ញៀវជាតិ ០២នាក់ ថយចុះ ៦០ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួន ២៦៨នាក់ កើនឡើង ១៥០,៤៦ភាគរយ។

ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ មានចំនួន ១.១១៨នាក់ កើនឡើង ៤៤,៦៣ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន ៦៧៨នាក់ កើនឡើង ៥៨,៧៨ភាគរយ និងភ្ញៀវបរទេសមានចំនួន ៤៤០នាក់ កើនឡើង ២៧,១៦ភាគរយ៕
ដោយ ងូ សុមុនី





