ថ្ងៃទីពីរ សង្ក្រាន្តកំពង់ចាម មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជាង១លាន
AKP កំពង់ចាម ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦-- តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ គឺជាថ្ងៃទីពីរនៃសង្ក្រាន្តកំពង់ចាម ដែលជាថ្ងៃនៃព្រឹត្តិការណ៍លៀសហាលប្រវែងជាង១២០០ ម៉ែត្រដែលមានលៀសមានទម្ងន់ប្រមាណជាង៥តោន ជាមួយព្រឹត្តិការណ៍ផ្សេងៗ ដែលរៀបចំដោយរដ្ឋបាលខេត្ត មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត ជាង១លាន៥សែននាក់ ទាំងក្នុងក្រុងកំពង់ចាម និងតាមរមណីយដ្ឋាននានា។


ក្នុងនោះមានព្រឹត្តិការណ៍លៀសហាល ក្នុងក្រុងកំពង់ចាមមានទេសចរចូលរួមប្រមាណជាង ១០៨.០០០ នាក់ ភ្ញៀវទេសចរបរទេសចំនួន ៩០នាក់ និងសង្រ្កាន្តតាមបណ្តាស្រុកសរុប ភ្ញៀវទេសចរណ៍ចំនួន ១០៧.៣១៧ នាក់ និងតាមរមណីយដ្ឋាននានា មានភ្ញៀវទេសចរចំនួន ៦៣.២១២ នាក់ ។


ដោយឡែកនៅថ្ងៃទី១ខេត្ត កំពង់ចាមមានភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តមាន ប្រមាណជាង១លាននាក់៕
ដោយ ឆាយ ម៉ុត





