ទស្សនីយភាពសិល្បៈល្ខោនខោល រឿងរាមកេរ្តិ៍ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅភូមិវប្បធម៌
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦—









ការសម្តែងសិល្បៈល្ខោនខោល រឿងរាមកេរ្តិ៍ ក្នុងឈុត អាសមុខទេវី ជូនបងប្អូនប្រជាពលរដ្ឋទស្សនា នៅភូមិវប្បធម៌នគរសង្ក្រាន្ត ដើម្បីអភិរក្សវប្បធម៌ជាតិ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ក្នុងថ្ងៃទី១ ដែលជាថ្ងៃមហាសង្ក្រាន្ត។
ល្ខោនខោល ជាពិសេសល្ខោនខោលវត្តស្វាយអណ្តែត ត្រូវបានអង្គការ UNESCO សម្រេចចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំលើកទី១៣ នៅទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស។
រូបថត៖ គល់ រ៉េននី





