ស្ថានភាពច្រកសមុទ្រហ័រមុសនឹងនៅដដែលរហូតដល់មានក្របខ័ណ្ឌរួមជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ -- អ៊ីរ៉ង់នឹងមិនផ្លាស់ប្តូរស្ថានភាពនៃច្រកសមុទ្រហ័រមុសទេ រហូតដល់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បង្កើតគោលជំហររួមមួយសម្រាប់ការបន្តកិច្ចចរចា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ដោយដកស្រង់ប្រភពព័ត៌មានមួយពីអ៊ីរ៉ង់។
ប្រភពព័ត៌មាននោះបាននិយាយថា «អ៊ីរ៉ង់មិនប្រញាប់ប្រញាល់ទេ»ដោយបានបន្ថែមថា រហូតដល់ក្របខ័ណ្ឌរួមមួយត្រូវបានសម្រេច«ស្ថានភាពនៃច្រកសមុទ្រហ័រមុសនឹងនៅតែមិនផ្លាស់ប្តូរ»។
លោកបានបន្ថែមថា «សូម្បីតែចំនួននាវាដែលត្រូវបានព្រមព្រៀងគ្នាក៏មិនអាចឆ្លងកាត់បានដែរ»។
ប្រភពព័ត៌មាននោះបានព្រមានថា ប្រសិនបើអ្នកចរចារបស់សហរដ្ឋអាមេរិកបរាជ័យក្នុងការប្រកាន់យកគោលជំហរជាក់ស្តែងច្រកសមុទ្រនេះនឹងនៅតែបិទសម្រាប់ចរាចរណ៍ផ្លូវសមុទ្រ។ លោកបានពិពណ៌នាអំពីស្ថានភាពនេះថា ជាការធ្វើម្តងទៀតនៃការគណនាខុសដែលនឹងបង្កផលវិបាកដល់សហរដ្ឋអាមេរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





