ក្រសួងការបរទេសអ៊ីរ៉ង់៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនបានព្រមព្រៀងទៅលើប្រធានបទសំខាន់ៗពីរ ឬបី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេស្មែល បាកកាអ៊ី (Esmail Baghaei)បាននិយាយថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឈានដល់ការយោគយល់គ្នាលើប្រធានបទមួយចំនួន ប៉ុន្តែមានការខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ៗពីរឬបី។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា «ការយោគយល់គ្នាត្រូវបានឈានដល់លើបញ្ហាមួយចំនួនប៉ុន្តែភាគីទាំងពីរមិនយល់ស្របទៅលើប្រធានបទសំខាន់ៗចំនួនពីរ ឬបីហើយជាលទ្ធផល កិច្ចចរចាមិនបានឈានដល់កិច្ចព្រមព្រៀងនោះទេ»។
លោកបានបន្ថែមថា «ប្រធានបទថ្មីមួយចំនួនត្រូវបានបន្ថែមក្នុងអំឡុងពេលកិច្ចចរចា ដូចជាបញ្ហាច្រកសមុទ្រហ័រមុសជាដើម ហើយប្រធានបទនីមួយៗមានលក្ខណៈផ្ទាល់ខ្លួន»។
យោងតាមលោក បាកកាអ៊ី បានឱ្យដឹងថា កិច្ចចរចាត្រូវបានធ្វើឡើងក្នុងបរិយាកាសនៃការមិនទុកចិត្ត និងការសង្ស័យ។
លោកបាននិយាយថា «ជាធម្មតា វាត្រូវបានគេដឹងតាំងពីដំបូងថា កិច្ចព្រមព្រៀងមួយនឹងត្រូវសម្រេចបានក្នុងវគ្គតែមួយប៉ុណ្ណោះ។ គ្មាននរណាម្នាក់រំពឹងទុករឿងនោះទេ។ វាជាកិច្ចចរចាជុំវែងបំផុតនៅក្នុងឆ្នាំនេះ ហើយមានរយៈពេលសរុប ២៤ ឬ ២៥ម៉ោង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





