លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងបន្តវាយប្រហារអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បដិសេធលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តវាយប្រហារអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បដិសេធមិនទទួលយកលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោន។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News នៅពេលដែលត្រូវបានសួរថា តើសហរដ្ឋអាមេរិកនឹងបន្តបំផ្លាញអ៊ីរ៉ង់ដែរឬទេប្រសិនបើលក្ខខណ្ឌរបស់ខ្លួនត្រូវបានបដិសេធ លោកបាននិយាយថា «ពិតណាស់ ខ្ញុំនឹងមិនបោះបង់ផែនការនេះចោលទេ»។
យោងតាមមេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនមានសមត្ថភាពបំផ្លាញស្ពាន និងរោងចក្រនានានៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





