ឯកអគ្គរដ្ឋទូតចិន ចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ជនភៀសសឹក ១៧០០គ្រួសារ នៅស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ --










ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់បងប្អូនជនភៀសសឹក ១ ៧០០គ្រួសារ ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន ផ្ទះអតីតយុទ្ធជន នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។
រូបថត៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ





