ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលលេងកម្សាន្ត ក្នុងបរិវេណសួនសាធារណៈព្រលានយន្តហោះពោធិ៍ចិនតុង
AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ --











បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រមាណ ១ម៉ឺន៥ពាន់នាក់ បានចូលទស្សនា កម្សាន្ត ថតរូប ហាត់ប្រាណ និងលេងកីឡា ក្នុងបរិវេណសួនសាធារណៈព្រលានយន្តហោះពោធិ៍ចិនតុង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃការបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈរយៈពេល ៩ ថ្ងៃ (១១-១៩ មេសា) ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





