ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ទីរសាធារការខេត្តកំពង់ចាម ត្រូវបន្តការខិតខំកសាងហេដ្ឋា រចនាសម្ពន្ធ និងផ្តល់សេវាជូនពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ
AKPកំពង់ចាម ថ្ងៃទី០៦ ខែមេសាឆ្នាំ២០២៦--អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ទីរសាធារការខេត្តកំពង់ចាម ត្រូវបន្តការខិតខំកសាងហេដ្ឋា រចនាសម្ពន្ធ និងផ្តល់សេវាជូនពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ដែលមានការងារ២ដែល មន្ទីរសាធារណការខេត្តត្រូវយកចិត្តទុកដាក់ខ្ពស់នោះទី១គឺ ការខិតខំកសាងហេដ្ឋា រចនាសម្ពន្ធ័ដោយធ្វើការអភិវឌ្ឍ ដោយកែលម្អនិងពង្រឹងគុណភាពផ្លូវគមនាគមន៍នៅទូទាំងខេត្តដើម្បីការរក្សាបាន ដល់ប្រជាពលរដ្ឋនៅ សុខសុវត្ថិភាពដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ទី២គឺការផ្តល់សេវាជូនប្រជាពលរដ្ឋ ដែលជាសេវាមួយដែលរក្សាបាននូវសុវត្ថិភាពនិង ជាការផ្តល់សិទ្ធិ ដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តគ្រប់ប្រភេទ។

ការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្ត ក្នុងឱកាសអញ្ជើញជា អធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ និងសំណេះសំណាលជាមួយ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យានិវត្តជន និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរសាធារណការនិងដឹកជញ្ជូន។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាទន្ទឹមនឹងប្រទេសជាតិមានការអភិវឌ្ឍនិងការរីកចម្រើន ដែលមានកំនើនប្រជាពលរដ្ឋ ក៏ដូចជាកំណើននៃទំហំសេដ្ឋកិច្ចជាការចាំបាច់គឺការលើកកម្ពស់គុណភាពផ្លូវ ដែលជាសរសៃឈាមរបស់សេដ្ឋកិច្ចជាតិសេដ្ឋកិច្ចប្រជាពលរដ្ឋពោលគឺការមានផ្លូវល្អជាកក្តា ធ្វើឱ្យជីវភាពរបស់របស់ប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់។

ឯកឧត្តម អ៊ុន ចាន់ថា ក៏បានសម្តែងការកោតសរសើរចំពោះមន្ទីរសាធារណការ និងដឹកដញ្ជូនខេត្ត កំពង់ចាម ដែលបានផ្តោតការយកចិត្តទុកដាក់ ដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងវិស័យសាធារណការ ខឹងដឹកជញ្ជូន អនុវឌ្ឍប្រកបដោយគុណភាព ការសាងសង់ ជួសជុលហេដ្ឋាជាងនាសម្ព័ន្ធផ្លូវ ស្ពាន និងជាពិសេសការផ្តល់សេវាសាធារៈជូនប្រជាពលរដ្ឋបានឆាប់រហ័សទាន់ចិត្ត ប្រសិទ្ធិភាព តម្លាភាព និង គណៈភាព ព្រមទាំងទទួលបានការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និង ដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ធាន ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដាក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋពិសេសអ្នកប្រើប្រាស់ដងផ្លូវទាំងឡាយ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយក្នុងគ្រួសារ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយ១. ដាច់ខាតមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដែលជាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍។ ២.បើកបរក្នុងល្បឿនដែលច្បាប់កំណត់ និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងពេលធ្វើដំណើរ។ ៣. មុននឹងធ្វើដំណើរឆ្ងាយ ត្រូវពិនិត្យហ្វ្រាំង សំបកកង់ និងភ្លើងសញ្ញាឱ្យបានត្រឹមត្រូវ។ ៤.ត្រូវពាក់មួកសុវត្ថិភាព (ទាំងអ្នកបើកបរ និងអ្នករួមដំណើរតាមម៉ូតូ) និងពាក់ខ្សែក្រវាត់សុវត្ថិភាពសម្រាប់រថយន្ត។កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងខេត្ត ត្រូវត្រៀមលក្ខណៈជា ស្រេចដើម្បីជួយសម្រួលចរាចរណ៍ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់តាមដងផ្លូវ និងតាមរមណីយដ្ឋាននានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកកម្សាន្តក្នុងខេត្តកំពង់ចាម ក្នុងភាពសប្បាយរីករាយបំផុត៕

ដោយ ៖ឆាយ ម៉ុត





