មន្ត្រីជំនាញមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេស Live Stream រយៈពេល ២ថ្ងៃ ដើម្បីពង្រឹងគុណភាពផ្សព្វផ្សាយ
AKP កំពង់ស្ពឺ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ -- មន្ត្រីជំនាញនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានទទួលការបណ្ដុះបណ្ដាលបន្ថែមលើបច្ចេកទេសផ្សាយផ្ទាល់ (Live Stream) ពីសំណាក់ក្រុមការងារបច្ចេកទេសមកពីខេត្តកំពត ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយព័ត៌មានក្នុងខេត្តឱ្យកាន់តែទាន់សម័យ និងមានប្រសិទ្ធភាព។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមន្ទីរព័ត៌មានខេត្តកំពត ដឹកនាំដោយលោក វង្ស សុធារម្យ អនុប្រធានមន្ទីរព័ត៌មាន ព្រមទាំងមន្ត្រីបច្ចេកទេសនៃមន្ទីរព័ត៌មានខេត្តកំពត ដែលបានផ្តល់កិត្តិយស និងចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចែករំលែកបទពិសោធន៍ ក៏ដូចជាបច្ចេកទេសសំខាន់ៗ ដល់មន្ត្រីជំនាញនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ។ កាយវិការដ៏សប្បុរសនេះ បានស្តែងឱ្យឃើញពីកិច្ចសហការយ៉ាងជិតស្និទ្ធ និងស្មារតីសាមគ្គីភាពរវាងអង្គភាពព័ត៌មានក្នុងតំបន់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន។
សូមជូនពរ លោកអនុប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេសទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕


ដោយ ម៉ែន ប៊ុនធីម





