អង្គការ Oxfam រៀបចំពិភាក្សាគម្រោងផលប៉ះពាល់យប់ របស់សហគ្រាសធុនតូច និងមធ្យម SME
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦-- មន្ត្រីអង្គការ Oxfam បានឱ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ថា អង្គការអុកស្វាម Oxfam តាមរយៈគម្រោងផលប៉ះពាល់របស់សហគ្រាសធនតូច និងមធ្យម SME (Impact SME) បានរៀបចំកម្មវិធីជួបជុំពិភាក្សាគម្រោងផលប៉ះពាល់យប់ប៉ះពាល់ពេលយប់ (Impact SME Night ) ដោយកាលជួបជុំនេះ ជាល្ងាចពិសេសមួយ ដើម្បីអបអរសាទរដំណើររយៈពេលជាង ៤ ឆ្នាំ ក្នុងការកសាងសហគ្រាសដែលមានឥទ្ធិពលវិជ្ជមាននៅកម្ពុជា។

ប្រភពដដែលបញ្ជាក់ទៀតថា ល្ងាចនោះបានបង្កើតឱ្យមានការជួបជុំគ្នារវាងអ្នកពាក់ព័ន្ធគម្រោង រួមមាន សហគ្រាស ដៃគូអភិវឌ្ឍន៍អាជីវកម្ម ដៃគូអភិវឌ្ឍន៍គោលនយោបាយ និងវិនិយោគិន ដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញ ពិចារណាលើសមទ្ធិផលដែលបានបង្កើតរួមគ្នាកន្លងមក និងចែករំលែករឿងរ៉ាវដែលជំរុញទឹកចិត្តពីគ្នាទៅវិញទៅមក។

ដំណើរនេះមិនទាន់បញ្ចប់នៅទីនេះទេ។ អង្គការ Oxfam យើងទន្ទឹងរង់ចាំបន្តធ្វើការជាមួយគ្នា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី អាជីវកម្មដែលមានបរិយាប័ន្ន និងមានចីរភាពកាន់តែរឹងមាំនៅកម្ពុជា៕

ដោយ ណយ នឿន (ប្រភព៖ Oxfam)





