រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយសម្លេង១១២លើ១១២សំឡេង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦--រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាស្ថាពរដោយសម្លេង១១២ លើ១១២សម្លេង។

សម័យពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៦ក្រោមអធិបតីភាពសម្តេចមហារដ្ឋ សភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដោយមានរបៀបវារៈចំនួនពីរ រួមមាន៖ ១.ការពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ២.ការពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បា ប់ស្តីពីការបោះឆ្នោត ជ្រើស តាំងសមាជិកព្រឹទ្ធសភា។

ជាមួយគ្នានេះ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាក៏ បានអនុម័ តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មកា រនានានៃរដ្ឋស ភាផងដែរ។

សូមជម្រាបថាអន្តរគណៈកម្មការជំនាញនៃរដ្ឋសភា ក្នុងស្មារតីបុរេសកម្មដើម្បី ពង្រឹងសន្តិសុ ខឌីជីថល និងកិច្ចការពារផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព បានបើក កិច្ចប្រជុំពិភាក្សា និងដេញដោលស៊ីជម្រៅជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិ ត្យលើ «សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

តំណាងរាជរដ្ឋាភិបាល ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការពន្យល់ និងបំភ្លឺយ៉ាងលម្អិតអំពីភាពចាំបាច់ និងគោលបំណង យុទ្ធសាស្ត្រនៃ សេចក្តីព្រាងច្បាប់នេះ។

តំណាងរាជរដ្ឋាភិបាលបានគូសបញ្ជាក់ជូនអន្តរគណៈកម្មការរដ្ឋសភាថា ឧក្រិដ្ឋកម្ម ឆបោកឆ្លង ដែនតាមប្រព័ន្ធបច្ចេកវិទ្យាបានវិវត្តក្លាយជាកង្វល់សកល ដែលទាមទារឱ្យកម្ពុជាមាន "ឧបករណ៍គតិយុត្តិ" ដ៏រឹងមាំសម្រាប់បង្ក្រាប។
សេចក្តីព្រាងច្បាប់នេះមាន ៥ ជំពូក និង ២៤ មាត្រា ដោយក្នុងនោះបានកំណត់ បង្កើត បទល្មើ សព្រហ្មទណ្ឌថ្មីចំនួន ៥ បន្ថែមទៀត រួមមាន៖ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បទរៀបចំឬ ដឹកនាំមជ្ឈមណ្ឌលឆបោក, បទជ្រើសរើសឬ បណ្តុះបណ្តាលបុគ្គលឱ្យ ប្រព្រឹត្តបទល្មើស, បទប្រ មូលទិន្នន័យឯកជនក្នុងចេតនាទុច្ចរិត និងការបង្កើតទម្រង់ ពិសេសនៃបទល្មើសសម្អាតប្រាក់។ ឆ្លងកាត់ការពិភាក្សាយ៉ាងផុលផុស សមាជិកអន្តរគណៈកម្មការរដ្ឋសភាបានលើកឡើងនូវ សំណួរដេញដោលជាច្រើនលើចំណុចគន្លឹះៗ ដើម្បីធានាឱ្យបាននូវសង្គតិភាព និងប្រសិ ទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់ឱ្យស្របតា មបរិបទជាក់ស្តែងនៃសង្គម។
អង្គប្រជុំបានសម្រេចឯកភាពលើខ្លឹមសារដើមទាំងស្រុងនៃសេចក្តីព្រាងច្បាប់នេះ ដោយវាយ តម្លៃថាជាការរៀបចំឡើងប្រកបដោយវិទ្យាសាស្ត្រ ស្របតាមស្តង់ដារអន្តរជាតិ និងអ នុសញ្ញា អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន។ ជោគជ័យនៃ កិច្ចពិភាក្សារវាងអន្តរគណៈកម្មការជំនាញរដ្ឋសភា និងភាគីរាជរដ្ឋាភិបាលលើសេ ចក្តីព្រាងច្បាប់នេះគឺជាជំហានយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការបង្កើនទំនុកចិត្តលើការប្រើប្រាស់បច្ចេកវិទ្យា និងជាខែលការពារសុវត្ថិភាពសង្គមដ៏រឹងមាំសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងយុ គសម័យឌីជីថល៕
ដោយ៖ ប៊ុនរិទ្ធ





