បងប្អូនសហគមន៍ខ្មែរនៅតំបន់ហ៊ុងសុង ខេត្តឈុងឆុងណាំដូ ប្រទេសកូរ៉េរៀបចំ កម្មវិធីសង្ក្រាន្តឆ្នាំថ្មី និងបុណ្យផ្កាសាមគ្គី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦--កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៦ បងប្អូនសហគមន៍ខ្មែរនៅតំបន់ហ៊ុងសុង ខេត្តឈុងឆុងណាំដូ ប្រទេសកូរ៉េរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី និងបុណ្យផ្កាសាមគ្គី។

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានចូលរួមជាអធិបតីក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី និងបុណ្យផ្កាសាមគ្គី ដែលរៀបចំដោយបងប្អូនសហគមន៍ខ្មែរនៅតំបន់ហ៊ុងសុង ខេត្តឈុងឆុងណាំដូ ប្រទេសកូរ៉េ។

ពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសដោយលោក Lee Yeoung Lock អភិបាលស្រុកហ៊ុងសុង សមាជិកសភាតំបន់ហ៊ុងសុង សមាជិកក្រុមគណៈកម្មាការសាលាស្រុកហ៊ុងសុង និងប្រធានសមាគមគាំពារពលករតំបន់ហ៊ុងសុងផងដែរ និងមានបងប្អូនប្រជាជនខ្មែរ និងកូរ៉េ ចូលរួមប្រមាណ ១,០០០នាក់។

ឯកឧត្តមឯកអគ្គរាជបានថ្លែងអំណរគុ ណដល់លោក Lee Yeoung Lock ដែលបានជួយសម្រួល និងផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធីនេះ ដែលអាចឱ្យបងប្អូនខ្មែរចូលរួមសប្បាយរីករាយជួបជុំបងប្អូនខ្មែរ និងកូរ៉េ ដែលអាចឱ្យជួយពួកគាត់កាត់បន្ថយភាពនឿយហត់ពីការងារ ។

ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើ ងថា កម្មវិធីចូលឆ្នាំក្នុងតំបន់ហ៊ុងសុងនេះបានបង្ហាញអំពីការចូលរួមអនុវត្តកម្មវិធីប្រពៃណីរបស់ប្រជាជនខ្មែរយើង និងជួយលើកតម្កេីនវប្បធម៌ប្រពៃណីខ្មែរក្នុងតំបន់ហ៊ុងសុងផងដែរ ទន្ទឹមនឹងនេះវាក៏បានបង្ហាញអំពីការរីកចម្រើនមួយកម្រិតទៀតនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-កូរ៉េ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ៕

ដោយ៖ ប៊ុនរិទ្ធ





