ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាល និងអាហារសាមគ្គីបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ ដឹកនាំ និងប្រជាពលរដ្ឋ
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ដើម្បីបង្កើនភាពស្និទ្ធ ស្នាលរវាងថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋរស់ នៅក្រុម១២ និងក្រុម២០ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ រសៀលថ្ងៃសៅរទី២៨ ខែមីនា ឆ្នាំ២០២៦ ។

លោក ឌី ឌុម មេភូមិ១ សង្កាត់លេខ១ ក្រុងព្រះសី ហនុ បានស្វាគមន៍ថ្លែងអំណរគុណឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកម្មវិធីអាហារសាមគ្គីជាមួយប្រជាពលរដ្ឋជំនួសមុខឪ្យប្រជាពលរដ្ឋក្នុងភូមិ១ ទាំងអស់ដែលឯកឧត្តមបានជួយសាង សង់ផ្លូវ១ខ្សែនេះ ដែលមានប្រវែង ៩៥០ម៉ែត្រ ទទឹង ៧.២៥ម៉ែត្រ កម្ពស់ ០.២០ម៉ែត្រ និងសូមឪ្យឯកឧត្តម អភិ បាលខេត្តមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច ។

ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បាន ពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជា ពលរដ្ឋក្រុម១២ និងក្រុម ២០ នៃសង្កាត់លេខ១ ក្រុងព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តព្រះ សីហនុ ព្រមទាំងបានធ្វើការសំណេះសំណាលជា មួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរផងដែរ ហើយថ្ងៃនេះបងប្អូនអ្នកភូមិបានរៀបចំកម្មវិធីអាហាសាមគ្គី ព្រមទាំងអគុណក្រុមការងារខេត្ត និងក្រុងក្នុងការ សម្របសម្រួលកែលម្អផ្លូវអាទិភាពនេះអគុណបងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវដែលបានចូលរួមបរិច្ចាកដីរបស់ខ្លួន ដើម្បីសាងសង់ផ្លូវបេតុងនេះឡើងប្រកបដោយជោគជ័យ ហើយសមិទ្ធិផលថ្មីនេះ គឺជាផ្លែផ្កានៃសន្តិភាព និងជាការបំរើផលប្រយោជន៍រួមរបស់បងប្អូនក្រុម១២ និងក្រុម២០ សង្កាត់១ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា យើងនឹងបន្តសាងសង់ផ្លូវពីរខ្សែបន្តទៀតនៅក្នុងសង្កាត់លេខ១ ដូចនេះបងប្អូនចូលរួមជាមួយក្រុមការងារក្រុង ខេត្ត ដើម្បីសាងសង់ផ្លូវនៅពេលខាង មុខ ម្យ៉ាងទៀតកាលណាយើងមានផកលូវ គឺយើងមានសង្ឃឹមក្នុងការដឹកជញ្ជូនតភ្ជាប់ពីភូមិ ទៅភូមិ ក្រុង ស្រុកនៅទូទាំងខេត្ត ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន ដាក់ចេញយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ដោយផ្តោតសំខាន់ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយជាពិសេសបានដាក់ចេញកម្មវិធីគោលនយោបាយគាំពារសង្គម ដែលកម្មករ និយោជិតរបស់យើងទទួលបានអត្ថប្រយោជន៍ពីប្រាក់សោធននិវត្តន៍ និងការថែទាំសុខភាពជាដើម។ ម្យ៉ាងទៀតក្មួយជាទំពាំងស្នងឬស្សីបន្តវេនសម្រាប់មនុស្សជំនាន់ក្រោយ ដូច្នេះយើងត្រូវធ្វើពលរដ្ឋល្អ រស់នៅក្នុងសង្គមរីកចម្រើន ។ ទន្ទឹមនោះ រាជរដ្ឋាភិបាលបានបង្កើតសាលារៀន នៅជិតផ្ទះរបស់ប្រជាពល រដ្ឋ ដើម្បីផ្តល់ឪកាសឪ្យកូនចៅរបស់យើងបានសិក្សារៀនសូត្រយក ចំណេះជំនាញបំរើប្រទេសជាតិ និងគ្រួសារ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ឪ្យដឹងថែម ទៀតថា ក្រោមការដឹកនាំរបស់សម្តេចហ៊ុន ម៉ាណេត បានទម្លាក់ថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្អនានាក្នុងក្រុង ស្រុក ខេត្តរបស់យើង ដូច នេះ សូមពុកម៉ែ បងប្អូនចូលរួមថែរក្សាសមិទ្ធិផលដើម្បីប្រើប្រាស់បានយូរ ព្រោះនេះជាសមិទ្ធផលផ្លូវបេតុង គឺជារបស់យើងទាំងអស់គ្នាបំរើឪ្យវិស័យដឹកជញ្ជូនសាធារណសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏អគុណបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមជាសម្ភារៈ ថវិកាតាមរយៈរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ធ្វើឱ្យយើងមានធនធានសម្រាប់នាំយកអំណោយទាំងនោះចែកជូនដល់ជនភៀសសឹក និងវីរៈកងទ័ពឈរជើងនៅជួរមុខនៅតាមបណ្តាខេត្តជាប់ព្រំដែនជាបន្ត បន្ទាប់ នេះជាសកម្មភាពខ្មែរ ជួយខ្មែរ ៕
ដោយ ៖ងូ សុមុនី





