ឯកឧត្តម អ៊ុង សម្បត្តិ ជំនួបពិភាក្សាការងារ ជាមួយតំណាងអង្គការ PAFID
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦---ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនិងជាសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសកម្មភាពជនពិកា ក.ស.ជ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានជួបជាមួយលោក David Curtis ទីប្រឹក្សាផ្នែកបរិយាបន្នពិការភាព និងជានាយកផ្នែកអន្តរជាតិនៃអង្គការ សកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន (PAfID)។

លោក David បានបង្ហាញភាពជឿជាក់លើការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាឬ និងវិស័យនេះក្នុងការដាក់បញ្ចូលពិការភាព ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាតិ មិនមែនធ្វើប្រតិបត្តិការដាច់ដោយឡែក ឬក្នុងកន្លែងទំនេរ ជាពិសេសលោកជឿជាក់យ៉ាងមុតមាំលើកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍កាន់តែច្រើនរបស់ជនពិការ។

លោក បានលើកឡើងថា ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាសម្រាប់ការដាក់បញ្ចូលពិការភាព ហើយប្តេជ្ញាដោះស្រាយភាពមិនស្មើគ្នានៃរចនាសម្ព័ន្ធ និងអំណាចក្នុងការអភិវឌ្ឍ។ លោកបានបង្ហាញពីចំណុចចំនួន៥ដែលបាននឹងកំពុងអនុវត្តដូចខាងក្រោម ទី១ ការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំរបស់ WWD ស្ត្រីចំនួន ៧៨នាក់ឥឡូវនេះស្ថិតនៅក្នុងខេត្តចំនួន ១៨។ ទី២ អភិបាលកិច្ចរួមបញ្ចូល - CFA។ ទី៣ មន្ទីរពិសោធន៍រួមបញ្ចូល នវានុវត្តន៍សង្គម រួមមានការងាររួមបញ្ចូលកសិកម្មរួមបញ្ចូល ការប្រែប្រួលអាកាសធាតុ រួមទាំងការកែច្នៃប្លាស្ទិកឡើងវិញ។ ទី៤ ការបញ្ជ្រាបការរួមបញ្ចូល ជាមួយអង្គការ និងភ្នាក់ងារ និងរដ្ឋាភិបាល។ ទី៥ CBID CBR/CBID ជាតិ និងលើកកម្ពស់ CoE ក្នុងតំបន់។

បន្ទាប់ពីបានស្តាប់អំពីការបង្ហាញមក ឯកឧត្តម អ៊ុង សម្បត្តិ បានបង្ហាញពីអារម្មណ៍រំភើបនិងកោតសរសើរសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការ Pafid ដែលបានធ្វើសកម្មភាពឆ្លើយតបទៅនឹង UNCRPD ច្បាប់ស្តីពីពិការភាព ជាពិសេសផែនការយុទ្ធសាស្ត្រពិការភាពជាតិឆ្នាំ២០២៤-២០២៨។ ឯកឧត្តម បានផ្តាំផ្ញើរបន្ថែមឱ្យមានការបណ្តុះបណ្តាលជំនាញនិងពង្រឹងសមត្ថភាពរបស់អង្គការតំណាងនៅទូទាំង ២៥រាជធានី ខេត្ត ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រុមប្រឹក្សាសកម្មភាពជនពិកា)





