មន្ទីរកសិកម្ម ផ្សព្វផ្សាយចែករំលែកបទពិសោធន៍ជោគជ័យ F2F (ខ្សែច្រវាក់តម្លៃផលិតកម្មមាន់) ដល់សមាជិកសហគមន៍កសិកម្មមាន់ស្រែ ព្រៃនប់
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ -- លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទខេត្តព្រះសីហនុ និងជាប្រធានគ្រប់គ្រងកម្ម វិធី ASPIRE-AT ថ្នាក់ខេត្ត ចុះសម្រប សម្រួលកសិករនាំមុខ និងមន្ត្រីបច្ចេកទេសផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងស្រុកព្រៃនប់ ក្នុងការផ្សព្វផ្សាយចែករំលែកបទពិសោធន៍ជោគ ជ័យ F2F (ខ្សែច្រវាក់តម្លៃផលិតកម្មមាន់) ដល់សមាជិកសហគមន៍កសិកម្មមាន់ស្រែ ព្រៃនប់ នៅក្នុងភូមិបែកក្រង់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រទី២៧ ខែមីនា ឆ្នាំ២០២៦ ។

លោក អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ជាប្រធានគ្រប់គ្រងកម្ម វិធី ASPIRE-AT ថ្នាក់ខេត្ត បានឪ្យដឹងថា គោលបំណងផ្សព្វផ្សាយចែករំលែកបទពិសោធន៍ជោគជ័យ F2F (ខ្សែច្រវាក់តម្លៃផលិត កម្មមាន់) ដល់សមាជិកសហគមន៍កសិកម្មមាន់ស្រែឃុំព្រៃនប់ ក្នុងនោះក៏បាន ផ្សព្វផ្សាយអំពីគោលការណ៍ផ្តល់ឥណទានពីធនាគារ ARDB ព្រមទាំងបានប្រកាសជ្រើសរើសសមាជិកដែលត្រូវការប្រាក់កម្ចីពីធនា គារ ARDB ដើម្បីយកទៅធ្វើការចិញ្ចឹមមាន់ស្រែនៅតាមក្រុមគ្រួសារ និងសហគមន៍។

លោក បានបញ្ជាក់ថា ចំពោះលទ្ធផលការបើកវគ្គផ្សព្វផ្សាយដោយក្រុមប្រឹក្សាឃុំព្រៃនប់ កសិករនាំមុខបានបង្ហាញ និងផ្សព្វផ្សាយចែករំលែកបទ ពិសោធន៍ជោគជ័យ F2F ដល់សមាជិកសហគមន៍ តាមរយៈការប្រើប្រាស់ LCD Projector។ ព្រម ទាំងមេរៀនដែលលើកយកមកផ្សព្វផ្សាយមាន១១ មេរៀន ក្នុងនោះ ១.បទពិសោធន៍នៃការរៀបចំផែនការ និងទីតាំងសម្រាប់ចិញ្ចឹម ២.បទពិសោធន៍នៃការធ្វើអនាម័យ និងជីវសុវត្ថិភាពក្នុងកសិដ្ឋាន ៣.បទពិសោធន៍ការជ្រើសរើសពូជមាន់សម្រាប់យកមកចិញ្ចឹម ៤.បទពិសោធន៍មើលថែទាំ និងផ្តល់កម្តៅឱ្យកូនមាន់ ៥.បទពិសោធន៍នៃការចាក់វ៉ាក់ សាំង និងទម្លាក់បរាសិត ៦.បទពិសោធន៍នៃការ ប្រើប្រាស់ និងផ្តល់ចំណីមាន់ ៧.បទពិសោធន៍នៃការមើលថែទាំមាន់ប្រចាំថ្ងៃក្នុងកសិដ្ឋាន ៨.បទពិសោធន៍នៃការជួបប្រទះជម្ងឺ និងការប្រើប្រាស់ថ្នាំព្យាបាល ៩.បទពិសោធន៍នៃការបង្កាត់សិប្បនិម្មិតមាន់ ១០.បទពិសោធន៍នៃការទុកដាក់ពង និងជ្រើសរើសពងយកទៅភ្ញាស់ក្នុងទូភ្ញាស់ និង ១១.បទពិសោធន៍នៃការធ្វើទីផ្សារ និងការលក់។


ក្នុងនោះមន្ត្រីបច្ចេកទេសផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានជួយពន្យល់បន្ថែមអំពីបច្ចេក ទេសនៃការចិញ្ចឹមមាន់ស្រែ ដល់សមាជិកចូលរួមទាំងអស់ ព្រមទាំងបានឆ្លើយតបនូវរាល់សំណួររបស់កសិករផងដែរ ព្រមទាំងបានប្រកាសជ្រើស រើសសមាជិកដែលត្រូវការប្រាក់កម្ចីពីធនាគារ ARDB ដើម្បីយកទៅចិញ្ចឹមមាន់ ៕
ដោយ៖ ងូ សុមុនី





