បញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ដាក់បទបញ្ជាដល់កងកម្លាំងទូទាំងកងពលត្រូវត្រៀមអនុវត្តតាមបទបញ្ជា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទូទាំងកងពលត្រូវលើកកម្ពស់ស្មារតី ត្រៀមកម្លាំង និងមធ្យោបាយសម្ភាររបស់រាជរដ្ឋាភិបាលបំពាក់ជូន២៤ម៉ោងលើ២៤ម៉ោង ដើម្បីរង់ចាំអនុវត្តនូវបទបញ្ជាដែលថ្នាក់លើដាក់ជូនឱ្យទាន់សភាពការណ៍។

ឧត្តមសេនីយ៍ទោ ឈរ សុខ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាជាកងកម្លាំងអាជីពនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ត្រូវហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិមាតុភូមិ។

នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់បានយកចិត្តទុកដាក់ស្ដាប់នូវបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការកងពល ដើម្បីអនុវត្តសម្រេចលទ្ធផលល្អប្រសើរជូនអង្គភាព៕
ដោយ សំ សាម៉ន (ប្រភព៖ បញ្ជាការដ្ឋានកងទ័ពជើងគោក)





