អង្គការ NatureLife ស្តារត្រពាំងចំនួន២៤ស្ថិតក្នុងតំបន់គម្រោងរេដបូក ដែនជម្រកសត្វព្រៃលំផាត់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦-- ត្រពាំងចំនួន២៤ ដែលមានទីតាំងក្នុងតំបន់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានជ្រើសរើសដើម្បីស្តារ និងពិនិត្យតាមដានជីវចម្រុះ។ នេះបើតាមការឱ្យពីអង្គការ NatureLife នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

ទិន្នន័យអង្កេតតាមដានបឋម ក្នុងខែមករា និងកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅបានបង្ហាញពីភាពវិជ្ជមានសម្រាប់ជីវចម្រុះ ជាពិសេសវត្តមានប្រភេទសត្វស្លាបដែលកំពុងរងការគំរាមកំហែងជាសាកល ដោយពឹងផ្អែកលើប្រភពទឹកតាមត្រពាំងទាំងនេះក្នុងរដូវប្រាំង។ ត្រពាំងជីកស្តារចំនួន១៩ និងត្រពាំងធម្មជាតិចំនួន២ ត្រូវបានពិនិត្យតាមដានដោយផ្ទាល់ និងការពិនិត្យតាមដានដោយកាមេរ៉ាស្វ័យប្រវត្តិ។ កាមេរ៉ាស្វ័យប្រវត្តិត្រូវបានដាក់នៅទីតាំងត្រពាំងនារដូវប្រាំងចាប់ពីខែធ្នូ ដល់ខែឧសភា ឆ្នាំ២០២៦ទៅ។ កាមេរ៉ាស្វ័យប្រវត្តិទាំងអស់ត្រូវបានកំណត់ដើម្បីកត់ត្រាកាលបរិច្ឆេទ និងពេលវេលាដោយស្វ័យប្រវត្តិ ហើយដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ។

ជាលទ្ធផលក្នុងកត់ត្រាក្នុងខែមករា និងកុម្ភៈ ឆ្នាំ២០២៦ យើងបានកត់ត្រាសត្វព្រៃចំនួន៣៤ ប្រភេទពីត្រពាំងទាំង២៤នេះ រួមទាំងសត្វស្លាប សត្វក្រចកជើងជំពាម អំបូរ ពានរ និងប្រភេទសត្វល្មូន។ ប្រភេទសត្វចំនួនពីរត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុតពូជ មានត្រយងយក្ស និងត្រយងចង្កំកស បីប្រភេទជាប្រភេទសត្វជិតផុតពូជដែរមានសត្វក្ងោក ស្វាព្រាម និងសត្វស្វាត្រោស បីប្រប្រភេទជាប្រភេទសត្វកំពុងរងគ្រោះ គឺសត្វក្រៀល ខ្ទីង និងប្រើស និងពីរប្រភេទទៀត ជាប្រភេទសត្វជិតរងការគំរាមកំហែង គឺសត្វត្រដក់តូច និងកុកពាក់អំបោះ។

គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ចូលរួមអភិរក្សប្រភេទសត្វព្រៃ និងស្តារទីជម្រករបស់ពួកវា។ សូមចូលរួមគាំទ្រដល់ក្រសួងបរិស្ថានក្នុងកិច្ចការពារដែនជម្រកសត្វព្រៃលំផាត់៕
ដោយ ណយ នឿន (ប្រភព៖ NatureLife)





