ពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)
AKP កំពង់ស្ពឺថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)។

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ព្រមទាំងប្រតិភូអមដំណើរ ឯកឧត្តមបណ្ឌិត អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលយោធិនជ្រើសរើសថ្មីផងដែរ ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងពិធីនាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានលើកឡើងពីលក្ខខណ្ឌ័ក្នុងការជ្រើសរើសទព័ ព្រមទាំងលើកឡើងពីសកកម្មភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងតួនាទីការពារប្រជាពលរដ្ឋ ព្រមទាំងបានលើកពីគុណប្រយោជន៍ចំពោះលេខអន្តរាគមន៍(Hotline 1292) និងបានថ្លែងអំណរអរគុណចំពោះ ឯកឧត្តមបណ្ឌិតជាម ចន្ទ័សោភ័ណ្ឌ អភិបាន នៃគណៈអភិបាលខេត្ត ដែលតែងតែជួយឧបត្ថម្ភ និងគាំទ្រ ដល់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រហូតមក ។ ជាពិសេសបានផ្តាំផ្ញើរដល់យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ទាំងអស់ ត្រូវតស៊ូអត់ធ្មត់ ព្យាយាមហ្វឹកហ្វឺនរៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងសាលាឲ្យបានល្អ និងបានបញ្ជាក់បន្ថែមទៀតថា ដើម្បីក្លាយជាកងកម្លាំងមាន គុណភាព មានសត្ថភាព សមុីខ្លួនម្នាក់ៗត្រូវខិតខំប្រឹងប្រែងដុះខាត់សមត្ថភាព និងជំនាញឲ្យបានខ្លាំងខ្លា។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានមានប្រសាសន៏សំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ទាំងអស់ រួមនិងក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលយោធិនជ្រើសរើសថ្មីដែលបានចូលរួមក្នុងពិធី ក្មួយៗដែលជាយោធិនទើបជ្រើសរើសថ្មីឲ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ បំពេញតួនាទី ភារកិច្ច បេសកកម្មក្នុងការហ្វឹកហ្វឺនឲ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទឲ្យបានល្អដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាធនធានល្អ សម្រាប់សង្គមជាតិនៃយើង។ ព្រោះក្មួយៗជាកកម្លាំងនេះហើយដែលជាឆ្អឹងខ្នងនៃសន្តិសុខជាតិ កងកម្លាំងរឹងមាំប្រទេសជាតិមានសន្តិភាព មានការរីកចម្រើន រុងរឿងទៅមុខបាន ។

ជាចុងក្រោយមុននឹងបញ្ចប់នៃកម្មវិធី ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានប្រគល់ជូននូវថវិកា អាវរងារ និងសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់ និងហូបចុកពេលទៅហ្វឹកហ្វឺនរៀនសូត្រដោយក្នុងនោះម្នាក់ៗទទួលបាន៖ ថវិកាចំនួន៨០,០០០រៀល, អាវរងារចំនួន ០១អាវ, មីចំនួន០១កេស,ទឹកបរិសុទ្ធចំនួន០១កេស ថែមទៀតផងដែរ៕

ដោយ៖ ម៉ែន ប៊ុនធីម





