ព្រឹត្ដិការណ៍សមរាត្រីរយៈពេលបីថ្ងៃ មានភ្ញៀវទេសចរជាង៧ម៉ឺន៤ពាន់នាក់ បានទៅទស្សនា
AKP សៀមរាប ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦-- មន្ដ្រីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អ្នកទេសចរជាតិ និងអន្ដរជាតិ ជាង៧ម៉ឺន៤ពាន់នាក់ បានទៅផ្ដិតយករូបបភាពនិងទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ឬសមរាត្រី រយៈពេលបីថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ។

យោងតាមរបាយការណ៍ លោក សេង សុធារ៉ា ប្រធានយកដ្ឋានទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរចំនួនជាង៧ម៉ឺន៤នាក់នោះ មានអ្នកទេសចរជាតិប្រមាណ ៦៨ ១៣២នាក់ និងអ្នកទេសចរអន្ដរជាតិចំនួន ៦ ៨៣២នាក់ ដែលពួកគាត់បានទៅទស្សនា ចន្លោះចាប់ពីម៉ោង៥ព្រឹក ដល់ម៉ោង៧និង៣០នាទីព្រឹកព្រលឹម ក្នុងរយៈពេលបីថ្ងៃ។

របាយការណ៍បន្ថែមថា នៅថ្ងៃទី១ នៃព្រឹត្ដិការណ៍សមរាត្រីមានចំនួនជាង២ម៉ឺន៤ពាន់នាក់ នៅថ្ងៃទី២ មានចំនួនជាង៣ម៉ឺន៨ពាន់នាក់ និងនៅថ្ងៃទី៣ ចំនួនជាង១ម៉ឺន២ពាន់នាក់ ដែលសរុបក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ មានអ្នកទេសចរជាតិ និងអន្ដរជាតិជាង៧ម៉ឺន៤ពាន់នាក់៕

ដោយ ឃុត សៅ





