ឯកឧត្តម ជា សុមេធី ចូលរួមអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាជាតិសង្គមកិច្ចលើកទី១៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា» ។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ទិវានេះរៀបចំឡើងក្នុងគោលបំណងបង្កើនគុណតម្លៃ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ច និងការអភិវឌ្ឍកម្លាំងសេវាសង្គម សំដៅឱ្យការផ្តល់សេវាសង្គមកិច្ចនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងបរិយាបន្ន ស្របតាមបរិបទនៃការរីកចម្រើនគ្រប់វិស័យដែលជាផលនៃសន្តិភាព ។

ក្នុងពិធីនេះមានការអញ្ជើញការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត ជនជាតិជាតិភាគតិច ជនជាតិឥស្លាម ជនពិការ កុមារកំព្រា សាស្ត្រាចារ្យ និសិ្សត តំណាងអង្គការដៃគូ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ២៨០នាក់៕

ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





