អង្គការ World Vision បង្កើតបណ្ណាល័យសិក្សាថ្មី នៅតំបន់ជាយរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- នៅក្នុងតំបន់អភិវឌ្ឍន៍ជាយក្រុងនៃរាជធានីភ្នំពេញ បណ្ណាល័យសិក្សាថ្មីមួយត្រូវបានសាងសង់រួចរាល់ ដោយមានការគាំទ្រពីអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា World Vision ដើម្បីបង្កើតបរិយាកាសសិក្សាដែលមានភាពប្រសើរឡើងសម្រាប់កុមារ។

ប្រភពពីអង្គការ World Vision បានឱ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា ស្នាមញញឹម និងភាពរីករាយរបស់កុមារ បានបង្ហាញឱ្យឃើញថា បណ្ណាល័យថ្មីនេះមានអត្ថន័យយ៉ាងខ្លាំងសម្រាប់អនាគតរបស់ពួកគេ។ បន្ថែមពីលើនេះ ជញ្ជាំងបណ្ណាល័យត្រូវបានគូរតុបតែងដោយគំនូរដែលមានយ៉ាងពណ៌ស្រស់ស្អាត ដោយម្ចាស់ជំនួយផ្ទាល់ ដើម្បីរួមចំណែកលើកកម្ពស់ការអានសម្រាប់កុមារ និងបង្កើតបរិយាកាសដែលជំរុញឱ្យកុមារចូលចិត្តការអានសៀវភៅ រៀនសូត្របន្ថែម និងចាប់ផ្កើមបង្កើតក្តីសុបិន្តសម្រាប់អនាគតពូកគេ។

ជាមួយសៀវភៅ និងសម្ភារសិក្សាដែលបានរៀបចំរួចរាល់ សម្រាប់សិស្សសរុបចំនួន៦៤០នាក់ ទីកន្លែងនេះនឹងគាំទ្រដល់ទាំងក្មេងស្រី និងក្មេងប្រុស ក្នុងការកសាងចំណេះដឹង បង្កើនក្តីស្រមៃដោយភាពឆ្នៃប្រឌិត និងការបណ្តុះសេចក្តីស្រឡាញ់ចំពោះការអាន៕

ដោយ ណយ នឿន (ប្រភព៖ World Vision)





