អង្គការ WCS៖ ការបង្កើនការយល់ដឹងអំពីគម្រោងរេដបូក គឺជាគន្លឹះនៃការការពារដែនជម្រកសត្វព្រៃកែវសីមា
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦-- សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នង កំពុងធ្វើការកំណត់មូលដ្ឋានលើការលើកកម្ពស់ការយល់ដឹង និងការអនុវត្តន៍ គម្រោងរេដបូក ដោយផ្តោតលើសំឡេង ប្រពៃណី និងអាទិភាពរបស់ពួកគេ។ នេះបើតាមការឱ្យដឹងពីអង្គការ WCS នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ។

រយៈពេលប៉ុន្មានខែកន្លងមកនេះ តំណាងក្រុមសហគមន៍ដែលមកពីភូមិចំនួន ៥ ក្នុងចំណោមភូមិទាំង២០ ដែលគាំទ្រដោយគម្រោងរេដបូកកែវសីមា បានចូលរួមក្នុងការពិភាក្សាជាក្រុម ដើម្បីផ្តល់ការប្រឹក្សានិងរួមគ្នាផ្តួចផ្តើមផែនការយុទ្ធសាស្រ្តសម្រាប់ការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ក្នុងគម្រោងរេដបូកកែវសីមា ដែលនឹងត្រូវយកមកអនុវត្តនាពេលខាងមុខនេះ។ ក្នុងនោះក្រុមការងាររបស់អង្គការ WCS បានធ្វើការពិភាក្សាជាក្រុម ជាមួយចាស់ទុំ ស្ត្រី យុវជន និងក្រុមចម្រុះចំនួន ១២ក្រុម។ ការពិភាក្សាទាំងនេះមិនត្រឹមតែជាការពិគ្រោះយោបល់ប៉ុណ្ណោះទេ ប៉ុន្តែជាការជជែកពិភាក្សា និងការតម្រង់ទិសដៅដែលដឹកនាំដោយសហគមន៍សម្រាប់ការបង្កើនការយល់ដឹង និងការចូលរួមជាវិជ្ចមានរបស់សហគមន៍ជាមួយគម្រោងរេដបូកកែវសីមា។

សហគមន៍បានចែករំលែក ទស្សនៈវិស័យការពារព្រៃឈើ ជាមួយនឹងការលើកកម្ពស់ជីវភាពរស់នៅ។ ចែករំលែកពីផ្ទាំងរូបភាពដែលឆ្លុះបញ្ចាំងពីវប្បធម៌ ភាសា និងតថភាពប្រចាំថ្ងៃក្នុងសហគមន៍។ចែករំលែកនូវទំនុកចិត្តដែលកសាងរវាងអ្នកដឹកនាំជនជាតិដើមភាគតិច និងគណៈកម្មការសហគមន៍។

តាមរយៈការរួមបញ្ចូលចំណេះដឹងរបស់សហគមន៍ក្នុងការបង្កើតផែនការយុទ្ធសាស្ត្រ សមាជិកសហគមន៍ក្នុងគម្រោងរេដបូកកែវសីមា កំពុងបង្កើតផែនការផ្សព្វផ្សាយដែលពួកគេ ទទួលស្គាល់ថា ជារបស់ពួកគេ និងជាយុទ្ធសាស្ត្រដែលចាក់ឫសក្នុងការយល់ដឹង ភាពជាម្ចាស់ និងភាពជាដៃគូ។
អង្គការ WCS បានបន្តទៀតថា យើងរួមគ្នាបង្កើតអនាគតមួយដែលព្រៃឈើរីកចម្រើន សហគមន៍រុងរឿង និងសំឡេងរបស់សហគមន៍ត្រូវបានរាប់បញ្ចូល ៕
ដោយ ណយ នឿន (ប្រភព៖WCS)





