ឯកឧត្តម ម៉ាង ស៊ីណេត ចាត់ទុកទ្រព្យធនជាយុទ្ធសាស្ត្រអនាគតដែលប្រទេសជាតិត្រូវពឹងផ្អែកទៅលើយុវជនជំនាន់ក្រោយ
AKP ខេត្តព្រះសីហនុថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦– ឯកឧត្តម ម៉ាង ស៊ីណេត ចាត់ទុកទ្រព្យធនជាយុទ្ធសាស្ត្រអនាគតប្រទេសជាតិត្រូវពឹងផ្អែកទៅលើទារក កុមារ និងយុវជនជំនាន់ក្រោយ យើងត្រូវតែនាំគ្នាថែទាំពួកគាត់ឱ្យបានល្អ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហម កម្ពុជា ខេត្តព្រះសីហនុ ក្នុងឪកាសអញ្ជើញសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូន និងកុមារកំព្រារ ដើម្បីអបអរសាទរទិវាជាតិសុខភាព មាតា ទារក និងកុមារ ២១កុម្ភះ ២០២៦ នៅបរិវេណសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ រសៀលថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២៦ ។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហម កម្ពុជា ខេត្តព្រះសីហនុ អានសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិផែនការសកម្មភាពរួម អគ្គលេខា ធិការអង្គការសហ ប្រជាជាតិ ដើម្បីសុខភាពស្តី និងកុមារក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ "រួមគា្នលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយដើម្បីធានាថា ទាំងម្តាយ និងទារក មានសុខភាពល្អ”។


ប្រធានបទនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការបន្តអនុវត្តវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល ស្របតាម ស្មារតីនៃការរក្សាការប្រុងប្រយ័ត្នក្នុងភាពបុរេសកម្ម និងអន្តរសកម្ម ព្រមទាំងជំរុញ នវានុវត្តន៍ក្នុងការស្ដារស្ថានការណ៍ឡើងវិញក្រោយពេលមានវិបត្តិឱ្យបានឆាប់រហ័ស និងការបន្ត ពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំថែមទៀត និងមាន ចីរភាពយូរអង្វែង។ ការថែទាំសុខភាព, សុវត្ថិភាព និងប្រព័ន្ធភាពធន់ផ្នែកសុខភាព ពិតជាមានសារសំខាន់សម្រាប់ការកសាងជាតិ និងឈានទៅសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៥០ ។ យើងត្រូវនាំគ្នាវិនិយោគធនធានក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាព និងការគ្របដណ្ដប់សេវាថែទាំសុខភាពជាសកលកាន់តែមានលក្ខណៈ បរិយាបន្ន និងមានភាពធន់។ ជាការពិតណាស់ប្រជាពលរដ្ឋ គឺជាទ្រព្យធនយុទ្ធ សាស្ត្រអនាគតប្រទេសជាតិ យើងត្រូវពឹងផ្អែកលើទារក កុមារ និងយុវជនជំនាន់ក្រោយ ដូចនេះយើងត្រូវតែនាំគ្នាថែទាំពួកគាត់ឱ្យបានល្អ ។

ឯកឧត្តម ប្រធានគណៈកម្មាធិការបានបញ្ជាក់ថា ទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះចក្ខុវិស័យរួមប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុខភាព និងសុខុមាលភាព ចូលរួមអភិវឌ្ឍមូលធនមនុស្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព” ខ្ញុំសូមអំពាវ នាវចំពោះបងប្អូនជនរួមជាតិ និងអ្នកពាក់ព័ន្ធ សូមបន្តការងាររបស់យើងយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលអនុវត្តសកម្មភាពដូចខាងក្រោម៖ លើកកម្ពស់ការយល់ដឹងបន្ថែម និងជួយស្រ្តីតាមរយៈ -ផ្តល់ការណែនាំស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង ដើម្បីទទួលបានការពិនិត្យសុខភាពទាំងម្តាយ ទាំងទារកក្នុងផ្ទៃ ការអប់រំអំពីការថែទាំខ្លួនក្នុងពេលមានផ្ទៃពោះ របបអាហារ ការពិនិត្យរកជំងឺពាក់ព័ន្ធ ការបង្ការការចម្លងមេរោគនានាពីម្ដាយទៅកូន ការទទួលថ្នាំបង្ការជំងឺតេតាណូស ជាពិសេសការយល់ដឹង និងស្គាល់អំពីសញ្ញាគ្រោះថ្នាក់ដល់សុខភាពម្តាយ និងទារកក្នុងផ្ទៃ ដូចជា ការធ្លាក់ឈាម ឈឺក្បាល ងងឹតមុខ ស្រវាំងភ្នែក។ល។

-រំលឹកស្ដីឱ្យចេះតាមដានការលូតលាស់របស់កូន ដោយតាមដានការធ្វើចលនារបស់ទារកក្នុងផ្ទៃ។
-រំលឹកស្រ្តីមានផ្ទៃពោះ កុំឱ្យធ្វើការធ្ងន់ ព្យាយាមនៅកន្លែងដែលមានខ្យល់អាកាសល្អមិនក្ដៅខ្លាំង ស្ត្រីត្រូវសម្រាកឱ្យបានច្រើនមិនត្រូវប្រើថ្នាំផ្តេសផ្តាសគ្មានវេជ្ជបញ្ហា។
ឯកឧត្តម សង្ឃឹមថាកម្ពុជាអាចបោះជំហានទៅមុខយ៉ាងរឹងមាំដោយស្មារតីសាមគ្គីភាព ការលើកកម្ពស់សុខភាពមាតា និងទារកឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រេចបាននូវគោលដៅនៃយុទ្ធសាស្ត្រជាតិស្តីពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅកម្ពុជាឆ្នាំ២០២៥-២០៣០ និងនិយាមសម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេឪពីម្តាយទៅកូន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយជីវភាពឆ្នាំ២០៣០។


អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងលោកជំទាវបណ្ឌិត ពេជ្រ ចាន់មុន្នី ជូនស្ត្រីមានផ្ទៃពោះ ស្រ្តីមានទារក និងកុមារកំព្រារចំនួន ១៣៣នាក់ ក្នុងម្នាក់ទទួលបា ន អង្ករ ២៥គីឡូក្រាម មី ១កេស ប៊ីចេង ១គីឡូក្រាម ទឹកត្រី ១យួរ កន្ទេាល១ ឃីត ១កញ្ចប់ (សារុង១ ភួយ១ មុង១ ក្រមា១) ឃីតទារក ១កញ្ចប់ (អាវខោកូនង៉ា២ ស្រោមដៃ២ ស្រោមជើង២ ខោទឹក នោម ១យួរ សាប៊ូម្សៅ ១កញ្ចប់ ដបទឹកដោះគោ១ សាប៊ូកូនក្មេង១ដប និងថវិកា ៥០ ០០០រៀល ៕
ដោយ៖ ងូ សុមុនី





