សិក្ខាសាលាស្តីពីការ ការកំណត់អត្តសញ្ញាណកម្មពិការភាព ដល់រដ្ឋបាលឃុំ សង្កាត់ នៅខេត្តស្វាយរៀង
AKP ភ្នំពេញថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦– ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដល់រដ្ឋបាលឃុំ សង្កាត់ នៅសាលប្រជុំសាលា ខេត្តស្វាយរៀង ។

ឯកឧត្តម រដ្ឋលេខាធិការ សែម សុខា បានលើឡើងថា សិក្ខាសាលានេះមានគោលបំណង ដើម្បីស្នើដល់រដ្ឋបាលខេត្ត ធ្វើកិច្ចអន្តរាគមន៍ក្នុងការជំរុញដល់ឃុំសង្កាត់ក្នុងការចុះកំណត់អត្តសញ្ញាណកម្មពិការភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះជនមានពិការភាព ។

ក្នុងសិក្ខាសាលានោះក៏មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អភិបាលរងខេត្តស្វាយរៀង លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានស្តារសម្បទា ប្រធាន អនុប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ប្រធានមន្ទីរ ស.អ.យ. គ្រូបង្គោល មេឃុំ ចៅសង្កាត់ និងជនបង្គោលសរុបចំនួនប្រមាណ ២២០នាក់ ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





