ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើសេចក្ដីព្រាងស្ដីពី ការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈវិស័យអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើសេចក្ដីព្រាងស្ដីពី ការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈវិស័យអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ ព្រមទាំងក្រុមការងារលេខាធិការដ្ឋានកែទម្រង់សាធារណៈនៃក្រសួងអភិវឌ្ឍន៍ជនបទនារសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។

អង្គប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលដ៏មានសារសំខាន់ជាច្រើន ដែលជាការតម្រង់ទិសដល់ក្រុមការងារចំពោះកិច្ចសម្រាប់ធ្វើការបន្ដរៀបចំឯកសារនៃការកំណត់អំពីមុខតំណែងនិងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈវិស័យអភិវឌ្ឍន៍ជនបទ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ស្របតាមវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕


ដោយ៖ ពេជ្រ សំអឿន( ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ )





