គិតត្រឹម ២ខែឆ្នាំ២០២៦ កម្ពុជា ទទួលបានទឹកប្រាក់ជាង ៥,២២ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦–កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ជាង ៥,២២ពាន់លានដុល្លារ គិតត្រឹមរយៈពេល ២ខែដំបូងឆ្នាំ២០២៤ កើនឡើង ១៧,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចេញទៅកាន់ទីផ្សារអាម៉េរិកមានការនាំមុខ។
យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥ សម្រាប់ការនាំចូលមានទឹកប្រាក់ចំនួន ៥,៨៨ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ ដែលនាំឲ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាឈានដល់ ១១,១ពាន់លានដុល្លារ។
ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារអាម៉េរិកមានតម្លៃជាង ២,២៦ពាន់លានដុល្លារ កើនឡើង ៣៩ភាគរយ, ចិនមានតម្លៃជាង ២៩៥,៦៩លានដុល្លារ កើនឡើង ៣៥,៧ភាគរយ, និងវៀតណាមមានតម្លៃជាង ៦២៥,៩៥លានដុល្លារ ធ្លាក់ចុះ ៣,៥ភាគរយ រួមនឹងទីផ្សារផ្សេងទៀត។
សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។
ជាមួយគ្នានេះដែរ សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។

ដោយ៖ ស្រីពេជ្រ





