បើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូ ពីរជាន់ (DBST) ចំនួន ១ខ្សែនៅ ស្រុកកណ្តៀង
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦—ឯកឧត្ដម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូ ពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិបឹងក្រាញ់ និងភូមិកំពង់រការ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦។

ក៏មានការអញ្ចើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលនៃគណៈអភិបាលស្រុកកណ្តៀង លោកមេឃុំ មេភូមិ និងប្រជាជនពលរដ្ឋដែលរស់នៅសងខាងផ្លូវ១ខ្សែនេះផងដែរ៕ 

ដោយ ពេជ្រ សំអឿន(ប្រពព ៖ក្រសួងអភិវឌ្ឍន៍ជនបទ)





