ឯកឧត្តម អភិបាលខេត្តប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះលោកឧកញ៉ា និងសប្បុរសជនដែលបានជួយសាងសង់ផ្លូវបេតុងក្នុងក្រុងព្រះសីហនុ
AKP ខេត្តព្រះសីហនុ រសៀលថ្ងៃអាទិត្យទី៨ ខែមីនា ឆ្នាំ២០២៦ – ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងប្រគល់លិខិតថ្លែងអំណរគុណជូនលោកឧកញ៉ា និងសប្បុរសជ នដែលបានជួយសាងសង់ផ្លូវបេតុងចំនួន ៣ខ្សែ ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ។

សប្បុរសជនខ្សែទីមួយមាន លោកឧកញ៉ា គុយ ណាត និងលោកជំទាវ ២.លោក ឌុំ នឿន និងលោកស្រី ៣.លោក ជួប សីហា និងលោកស្រី ៤.លោក ជិន សៅ និងលោកស្រី បានរួមគ្នាសាងសង់ផ្លូវបេតុងមួយខ្សែ ធ្វើអំពីបេតុង ឆ្អឹងដែកមានបណ្ដោយ ៧៩៧ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ព្រមទាំងលូអមសងខាងផ្លូវ ។
សប្បុរសជនទីពីរមានឈ្មោះ ហេង និរន្តរ៍ បាននឹងកំពុងសាងសង់ផ្លូវបេតុង ឆ្អឹងដែកចំនួន ២ខ្សែ ក្នុងនោះ ខ្សែទីមួយមានបណ្តោយ ១៣៥ម៉ែត្រ ទទឹង ៨.២៥ កម្រាស់ ០,២០ម៉ែត្រ និងលូអមសងខាងផ្លូវ និងខ្សែទីពីរ មានប្រវែង ២១០ម៉ែត្រ ទទឹង ៨,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ និងលូអបសង ខាងផ្លូវ (គម្រោងស្តង់ដារផ្លូវបេតុងរបស់ខេត្ត )។

ក្នុងឪកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិ បាលខេត្តព្រះសីហនុ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូន ចំពោះលោកឧកញ៉ា និងបងប្អូនសប្បុរសជនដែលបានជួយសាងសង់ផ្លូវបេតុងនេះឡើង ដើម្បីតភ្ជាប់នូវហេដ្ឋា រចនាសម្ព័ន្ធពីតំបន់មួយទៅតំបន់មួយនៅក្នុងក្រុងព្រះសីហនុ ជាពិសេសក្នុងការចូលរួមជួយសម្រួលចរាចរណ៍ក្នុងក្រុងរបស់យើងឪ្យកាន់តែមានភាពងាយស្រួល មានសោ ភ័ណភាព សកសម្យជាទីក្រុងទេសចរណ៍ ទីក្រុងហិរញ្ញវត្ថុស្ថិតនៅប៉ែកនារតី នៃប្រទេសកម្ពុជា សម្រាប់ការទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ។

ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់មន្ត្រីអគ្គិសនី ក៏ដូចជាមន្ត្រីរដ្ឋាករទឹក ធ្វើការដាំបង្គោលភ្លើង និងអូសតបណ្តាញទឹកស្អាតចូលមកតាមបណ្តោយផ្លូវបេតុងទាំង ៣ខ្សែខាងលើ ឪ្យបានលឿនឆាប់ ព្រោះតំបន់អភិវឌ្ឍចាំបាច់ត្រូវការទឹក ភ្លៀងដែលមិនអាចខ្វះបាន ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហហនុ សហការរៀបចំដាំដើមឈើនៅអមសងខាងផ្លូវបេតុងទាំង ៣ខ្សែខាងលើ ដើម្បីឪ្យក្រុង ខេត្តរបស់យើងមានពណ៌ បៃតងស្រស់ស្អាត ៕
ដោយ៖ ងូ សុមុនី





