មន្ទីរពិសោធន៍ចិនកំពុងធ្វើការលើថ្នាំគ្រាប់ដើម្បីប្រឆាំងនឹងភាពចាស់ជរា
AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ក្រុមហ៊ុន Lonvi Biosciences ដែលជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មអាយុវែងនៅភាគខាងត្បូងនៃប្រទេសចិន កំពុងធ្វើការដើម្បីអភិវឌ្ឍន៍ថ្នាំគ្រាប់ប្រឆាំងភាពចាស់ជរាដោយប្រើសមាសធាតុដែលមាននៅក្នុងសារធាតុចម្រាញ់ចេញពីគ្រាប់ទំពាំងបាយជូរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតប្រចាំថ្ងៃញូវយ៉កថាមស៍។
លោក លុយ គីងហ័រ (Liu Qinghua) ប្រធានបច្ចេកទេសនៅក្នុងក្រុមហ៊ុន Lonvi Biosciences បាននិយាយថា «ថ្នាំគ្រាប់នេះអាចជួយឱ្យមនុស្សរស់នៅបានរហូតដល់ ១៥០ឆ្នាំ [នៃអាយុ] ហើយវានឹងក្លាយជាការពិត» នៅក្នុងប៉ុន្មានឆ្នាំខាងមុខ។
ក្រុមហ៊ុន Lonvi Biosciences កំពុងចូលរួមក្នុងការអភិវឌ្ឍថ្នាំគ្រាប់ដែលផ្អែកទៅលើសមាសធាតុធម្មជាតិ procyanidin C1 (PCC1) ដែលមាននៅក្នុងសារធាតុចម្រាញ់ចេញពីគ្រាប់ទំពាំងបាយជូរ។
ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រមកពីទីក្រុងសៀងហៃបានបង្ហាញថា វាបង្កើនអាយុកាលរបស់សត្វកណ្តុរដោយជ្រើសរើសសម្លាប់កោសិកាចាស់ៗ។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបានបង្ហាញថា ក្រុមហ៊ុនមានការសង្ស័យអំពីសេចក្តីថ្លែងការណ៍ដែលថា ថ្នាំទំនើបនេះអាចប្រឆាំងនឹងការស្លាប់បានទាំងស្រុង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





