ហ្វីលីពីនកត់ត្រាអ្នកស្លាប់ដោយសារព្យុះកាលមេគីចំនួន ១៨៨នាក់ និងត្រៀមខ្លួនសម្រាប់ព្យុះថ្មី
AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ចំនួនអ្នកស្លាប់នៅក្នុងប្រទេសហ្វីលីពីនដោយសារព្យុះទីហ្វុងកាលមេគី (Kalmaegi) បានកើនឡើងដល់ ១៨៨នាក់ ដោយមានមនុស្សចំនួន ១៣៥នាក់កំពុងបាត់ខ្លួន និង ៩៦នាក់ផ្សេងទៀតរងរបួស។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ ម៉ាកូស ជេអ. (Ferdinand Marcos Jr.) បានទៅទស្សនាមជ្ឈមណ្ឌលជម្លៀស ចែកចាយជំនួយសង្គ្រោះ និងធានាដល់ជនរងគ្រោះនៃការគាំទ្រពីរដ្ឋាភិបាលជាបន្តបន្ទាប់។
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះត្រូវបានគេព្យាករណ៍ថានឹងប្រឈមមុខនឹងព្យុះទីហ្វុងហ្វ៊ុង-វ៉ុង (Fung-wong) ដែលត្រូវបានគេស្គាល់ក្នុងស្រុកថាជាព្យុះយូវ៉ាន់ (Uwan) ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
និយតករអាកាសចរណ៍ស៊ីវិលក្នុងស្រុកបានដាក់មជ្ឈមណ្ឌលតំបន់ និងប្រតិបត្តិការអាកាសយានដ្ឋានទាំងអស់ឱ្យស្ថិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ ដើម្បីត្រៀមខ្លួនសម្រាប់ព្យុះហ្វ៊ុង-វ៉ុង ដែលត្រូវបានគេព្យាករណ៍ថានឹងមានឥទ្ធិពលកាន់តែខ្លាំងឡើងទៅជាព្យុះទីហ្វុងដ៏ធំ មុនពេលទៅដល់ភាគខាងជើងប្រទេសហ្វីលីពីនកាលពីល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឬព្រឹកព្រលឹមថ្ងៃទី១០ ខែវិច្ឆិកានេះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





