ក្រុមដំបូងនៃបេសកកម្មអង់តាក់ទិកប៊ុលហ្គារីលើកទី៣៤ ចាកចេញទៅកាន់កោះលីវីងស្តុន
AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ក្រុមដំបូងនៃបេសកកម្មអង់តាក់ទិកប៊ុលហ្គារីលើកទី៣៤ បានចេញដំណើរទៅកាន់កាន់កោះលីវីងស្តុន (Livingston) កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានអង់តាក់ទិកប៊ុលហ្គារី។ ក្រុមអ្នករុករកតំបន់ប៉ូលនឹងហោះហើរទៅកាន់តំបន់ពុនតា អារេណាស់ និងច្រកសមុទ្រមេគែលលែន នៅអាម៉េរិកខាងត្បូងជាមុនសិន ជាកន្លែងដែលពួកគេនឹងឡើងទៅលើនាវាកងទ័ពជើងទឹក Achilles របស់ឈីលី។ បន្ទាប់ពីឆ្លងកាត់ច្រកឌ្រែក ផាស់ស៊ែក ពួកគេនឹងទៅដល់មូលដ្ឋានអង់តាក់ទិកប៊ុលហ្គារី St Kliment Ohridski ហើយពួកគេនឹងចាប់ផ្តើមបើកឡើងវិញនូវកន្លែងនានាបន្ទាប់ពីរដូវរងា និងរៀបចំសម្រាប់ការចាប់ផ្តើមគម្រោងវិទ្យាសាស្ត្រ និងភស្តុភារនាពេលខាងមុខ។
ក្រុមការងារដំបូងនេះរួមមាន លោកសាស្ត្រាចារ្យរង ស៊ីម៉ូណា ចចជីវ៉ា (Simona Georgieva) ដែលជាជីវវិទូនៃវិទ្យាស្ថានស្រាវជ្រាវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រប៊ុលហ្គារី និងលោកវេជ្ជបណ្ឌិត បូរីស្លាវ៉ា ម៉ាហ្ការីតូវ៉ា (Borislava Margaritova) មកពីមហាវិទ្យាល័យជីវវិទ្យានៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលនឹងអនុវត្តគម្រោងក្រោមកម្មវិធីស្រាវជ្រាវតំបន់ប៉ូលជាតិដែលទទួលបានមូលនិធិពីក្រសួងអប់រំ និងវិទ្យាសាស្ត្ររបស់ប្រទេសប៊ុលហ្គារី ក៏ដូចជាក្រុមការងារភស្តុភារ ដែលរួមមានមេបញ្ជាការមូលដ្ឋាន លោក កាមែន ណេដកូវ (Kamen Nedkov) លោកវេជ្ជបណ្ឌិត ធីស្វេតាន់ វ៉ាស៊ីឡេវ (Tsvetan Vasilev) ជាងមេកានិច និងវិស្វករ លោក វ្ល៉ាឌីមៀ ជីហ្គូវ (Vladimir Gigov) វិស្វករអគ្គីសនី លោក លីយូប៊ែន លីយូបេណូវ (Lyuben Lyubenov) វិស្វករអគ្គិសនី លោក ក្រាស៊ីមៀ ក្រាស្តេវ (Krasimir Krastev) ប្រតិបត្តិករនាវា លោក អ៊ែលកា វ៉ាស៊ីឡេវ៉ា (Elka Vasileva) អ្នកគ្រប់គ្រងភស្តុភារ លោក អាណាស្តាស អាបាដហ្សៀវ (Anastas Abadzhiev) និងលោក អាឡេកសាន់ដារ ណេយដេណូវ (Aleksandar Naydenov) និងចុងភៅ លោកស្រី សាមុល ឆេឡេប៊ីវ (Samuil Chelebiev)។
ក្រុមការងារនេះនឹងត្រូវចូលរួមនៅពុនត្រា អារេណាស់ ជាមួយអ្នកជីវវិទូចំនួន ០៤នាក់ផ្សេងទៀត ដែលរួមមានលោកសាស្ត្រាចារ្យ ចូសេ សាវីយ៉េ (Jose Xavier) លោកវេជ្ជបណ្ឌិត ចូសេ សេកូ (Jose Seco) មកពីសាកលវិទ្យាល័យកូមប្រា (ព័រទុយហ្គាល់) លោកស្រីសាស្ត្រាចារ្យរង អេមីលី ស្ប៉ារ៉ូវ (Emily Sparrow) មកពីសាកលវិទ្យាល័យបេយឡូរ និងនិស្សិតថ្នាក់បណ្ឌិត លោក អារៀល លាហ៊ី (Ariel Leahy) មកពីសាកលវិទ្យាល័យរ៉ូដ អាយលែនដ៍ (សហរដ្ឋអាមេរិក)៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ BTA)





