កុមារស្រីលង្កាជាង ១៧.០០០នាក់បានរកឃើញថារស់នៅក្នុងស្ថានភាពងាយរងគ្រោះ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងកិច្ចការសភា លោក អាណានដា វីជេប៉ាឡា (Ananda Wijepala) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កុមារជាង ១៧.០០០នាក់នៅក្នុងប្រទេសស្រីលង្កាកំពុងរស់នៅក្នុងស្ថានភាពងាយរងគ្រោះ។
លោករដ្ឋមន្ត្រីបាននិយាយថា តួលេខនេះត្រូវបានបង្ហាញតាមរយៈទិន្នន័យដែលប្រមូលបាននៅក្នុងការសិក្សាថ្មីមួយដែលធ្វើឡើងដោយប៉ូលីសស្រីលង្កា។
លោកបានកត់សម្គាល់ថា កុមារទាំងនេះមានហានិភ័យក្នុងការចូលរួមក្នុងសកម្មភាពបទឧក្រិដ្ឋ ហើយក៏ងាយរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀនផងដែរ។
លោក វីជេប៉ាឡា បានបន្ថែមថា ជំហានបន្ទាប់កំពុងត្រូវបានចាត់វិធានការដើម្បីធានាថាកុមារទាំងនេះទទួលបានការការពារ និងការថែទាំចាំបាច់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





