ហ្វាំងឡង់ពិចារណាក្នុងការទិញសព្វាវុធអាម៉េរិកឱ្យអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ -- កាសែត Helsingin Sanomat បានរាយការណ៍ថា រដ្ឋាភិបាលហ្វាំងឡង់កំពុងពិចារណាក្នុងការទិញសព្វាវុធពីសហរដ្ឋអាមេរិក ដើម្បីបញ្ជូនទៅអ៊ុយក្រែន ប៉ុន្តែមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។
ការចេញផ្សាយដែលបានដកស្រង់ពីប្រភពមិនស្គាល់អត្តសញ្ញាណមួយ ដែលបានបញ្ជាក់ពីការចរចានេះ ហើយបានពន្យល់ថា កិច្ចព្រមព្រៀងដែលអាចកើតមាន គឺជាផ្នែកមួយនៃផែនការ PURL ដែលជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិកដើម្បីផ្តល់អាទិភាពដល់ការផ្តល់ជំនួយយោធាដល់ទីក្រុងគៀវ។
ការត្រៀមខ្លួនកម្រិតខ្ពស់កំពុងដំណើរការនៅពេលនេះ បន្ទាប់ពីរដ្ឋាភិបាលបានដោះស្រាយបញ្ហានេះ។
អ្នកវិភាគជឿថា វិធានការនេះនឹងតំណាងឱ្យការផ្លាស់ប្តូរតួនាទីរបស់ប្រទេសហ្វាំងឡង់។
ហ្វាំងឡង់មិនបានចូលរួមក្នុងយន្តការនេះពីមុនទេ ដោយសារការកាត់បន្ថយថវិកាសម្រាប់ឆ្នាំ២០២៦ ហើយយុទ្ធសាស្ត្រដើមរបស់វា គឺដើម្បីទទួលបានឧបករណ៍ក្នុងស្រុកដើម្បីគាំទ្រដល់ឧស្សាហកម្មជាតិ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ប្រេនសាឡាទីណា)





