សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនវីរកងទព័ មានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគ៥ (ពេទ្យពពី) ក្រុងបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចាត់ឱ្យឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូនពលបាលឯក ម៉ក់ សត្យា ជាវីរកងទ័ព (ទិសមុំបី) ប្រចាំវរសេនាតូច២៨១ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានទីលំនៅស្ថិតនៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យយោធភូមិភាគ៥ (ពេទ្យពពី) ក្រុងបាត់ដំបង ។

ក្នុងនាមកាកបាទក្រហមកម្ពុជា ឯកឧត្តមអនុប្រធានអចិន្រ្តៃយ៍បានសម្តែងនូវក្តីអាណិតអាសូរ និងកោតសរសើរដ៏ក្រៃលែង ចំពោះវីរភាពដ៏អង់អាចក្លាហ៊ានលះបង់គ្រប់បែបយ៉ាងរបស់វីរកងទ័ពដើម្បីជាតិមាតុភូមិ និងក៏សូមជូនពរយោធិនទាំងអស់ដែលកំពុងសម្រាកព្យាបាលទាំងអស់ ឆាប់បានជាសះស្បើយឡើងវិញ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា )





