អបអរសាទរដល់និស្សិតកម្ពុជា៥៥នាក់ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលី
AKP ភ្នំពេញ ថ្ងៃទី0៣ ខែតុលា ឆ្នាំ២០២៥--ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួប សំណេះសំណាល និងអបអរសាទរដល់និស្សិតកម្ពុជាចំនួន ៥៥ នាក់ដែលមានសមត្ថភាពខ្ពស់ និងស្នាដៃ ជាច្រើន ដែលត្រូវបានជ្រើសរើសបឋម ដើម្បីទទួលអាហារូបករណ៍អូស្ត្រាលី Australia Awards (AAS) សម្រាប់ឆ្នាំសិក្សា ២០២៦។

ឯកអគ្គរដ្ឋទូតបានជួបនិស្សិតទាំងនេះក្នុងថ្ងៃបើកវគ្គបណ្តុះបណ្តាល ភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងចំណោមនិស្សិតទទួល អាហារូករណ៍ទាំងនេះ មាននិស្សិតប្រាំនាក់ទទួលអាហារូបករណ៍តាមរយៈកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី (Mekong Australia Partnership)។
និស្សិតដែលទើបទទួលអាហារូបករណ៍ថ្មីទាំងនេះ នឹងចូលរួមជាមួយប្រជាជនកម្ពុជាប្រមាណជិត ១ ១០០ នាក់ ដែលបានទៅសិក្សានៅប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអាហារូបករណ៍អូស្ត្រាលី និងកម្មវិធី អាហារូបករណ៍ផ្សេងៗពីមុនរបស់អូស្ត្រាលី។

ឯកអគ្គរដ្ឋទូតយីប បានមានប្រសាសន៍ថា "ការវិនិយោគលើការអប់រំដែលមានគុណភាពខ្ពស់ ទៅលើ និស្សិតកម្ពុជាដែលពូកែនិងឆ្លាត នឹងនាំមកនូវអត្ថប្រយោជន៍អភិវឌ្ឍន៍យ៉ាងសំខាន់សម្រាប់ប្រទេសជាតិ”។
"ខណៈពេលដែលកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនការវិនិយោគពីបរទេស កំណើនរឹងមាំប្រកបយេនិរន្តរភាព និងការ ប្រកួតប្រជែងជាសាកល ការវិនិយោគលើធនធានមនុស្សគឺជាកត្តាចាំបាច់។ អូស្ត្រាលីកំពុងគាំទ្រប្រទេស កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងនេះ”។
"អាហារូបករណ៍អូស្ត្រាលីសម្រាប់ឆ្នាំសិក្សា ២០២៦នេះ ឆ្លុះបញ្ចាំងពីការកើនឡើងនៃបរិយាបន្នរបស់ កម្មវិធី។ ច្រើនជាងពាក់កណ្តាលនៃនិស្សិតទទួលបានអាហារូបករណ៍គឺជាស្ត្រី ហើយ ២៤% នៃនិស្សិតទទួល អាហារូបករណ៍ទទួលបានការគាំទ្រតាមរយៈកម្មវិធីមាគ៌ាសមធម៌ (Euity Pathways) ដែលរួមមាននិស្សិត ៦ នាក់ ជាជនដែលមានពិការភាព។ ក្នុងឆ្នាំនេះ ចំនួននិស្សិតទទួលអាហារូប ករណ៍មកពីខាងស្ថាប័នរាជរភិបាល បានកើនឡើងដល់ ៣៦% និង១% សម្រាប់និស្សិតទទួលអាហារូបករណ៍ដែលមកពីតាម បណ្តាខេត្ត"។

និស្សិតទាំងនេះនឹងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលី ក្នុងវិស័យសិក្សា ផ្សេងៗ រួមមាន គោលនយោបាយសាធារណៈ មនុស្សយន្ត និងបញ្ជាសិប្បនិម្មិត វិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ ការ ស្តារនីតិសម្បទា និងសុខភាពផ្លូវចិត្ត វិទ្យាសាស្ត្រទិន្នន័យ វិទ្យាសាស្ត្រវិស្វកម្ម បរិស្ថាន ការអប់រំ សន្តិភាព ជម្លោះ និងច្បាប់។ វិស័យទាំងនេះឆ្លុះបញ្ចាំងពីអាទិភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងបង្ហាញពីការប្តេជ្ញាចិត្ត របស់អូស្ត្រាលីក្នុងការគាំទ្រកំណើនប្រកបរិយចីរភាព និងបរិយាបន្ន។
តាមរយៈការ អាហារូបករណ៍អូស្ត្រាលីជាការវិនិយោគរយៈពេលវែងសម្រាប់អនាគតរបស់កម្ពុជា។ ផ្តល់នូវជំនាញកម្រិតពិភពលោក បណ្តាញទំនាក់ទំនង និងតម្លៃរួមដល់អ្នកដឹកនាំជំនាន់ថ្មីទាំងនេះ កម្មវិធី អាហារូបករណ៍អូស្ត្រាលីនេះកំពុងជំរុញនវានុវត្តន៍ ពង្រឹងស្ថាប័ន និងកសាងភាពជាដៃគូឲ្យកាន់តែរឹងមាំរវាង ប្រទេសអូស្ត្រាលី និងកម្ពុជា៕
ដោយ៖ ប៊ុនរិទ្ធ





