ភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅខេត្តកំពង់ធំមានការកើនឡើង៨៧,៨០ភាគរយ
AKP កំពង់ធំ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥-- លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងកាលពីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ថា រយៈពេល០៩ខែ ឆ្នាំ២០២៥មានភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ធំសរុបចំនួន៧១០១៥៦នាក់ប្រៀបធៀបចំនួនភ្ញៀវទេសចរ រយៈពេល០៩ខែ ឆ្នាំ២០២៤កន្លងមកមានចំនួនសរុប៣៧៨១៤០នាក់ គឺមានការកើនឡើងចំនួន៨៧,៨០%។

លោក សេង អាន បានបញ្ជាក់ថា ភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តនៅខេត្តកំពង់ធំមានភ្ញៀវទេសចរជាតិចំនួន៦៩៦២៥២នាក់ប្រៀបធៀបចំនួនភ្ញៀវទេសចរជាតិរយៈពេល០៩ខែ ឆ្នាំ២០២៤កន្លងមកមានចំនួន៣៦៦,០៨០នាក់ មានការកើនឡើងចំនួន៩០,១៩%។ ភ្ញៀវទេសចរបរទេសមានចំនួន១៣៩០៤នាក់បើប្រៀបធៀបចំនួនភ្ញៀវទេសចរបរទេសរយៈពេល០៩ខែ ឆ្នាំ២០២៤កន្លងមកមានចំនួន១២០៦០នាក់កើនឡើងចំនួន១៥,២៩%។

ទន្ទឹមនឹងនេះ ភ្ញៀវទេសចរមកស្នាក់នៅសរុបចំនួន១៤៥៦២៨នាក់ ប្រៀបធៀបចំនួនភ្ញៀវទេសចរ រយៈពេល០៩ខែ ឆ្នាំ២០២៤កន្លងមកមានចំនួនសរុប១៣៩២៤៤នាក់ កើនឡើងចំនួន៤,៥៨%ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួនសរុប១៤១១៧៨នាក់ ប្រៀបធៀបចំនួនភ្ញៀវទេសចរជាតិ រយៈពេល០៩ខែឆ្នាំ២០២៤កន្លងមកមានចំនួនសរុប១៣៥២២២នាក់កើនឡើងចំនួន៤,៤០%។ ភ្ញៀវទេសចរបរទេសមានចំនួន៤៤៥០នាក់ប្រៀបធៀបចំនួនភ្ញៀវទេសចរបរទេស រយៈពេល០៩ខែ ឆ្នាំ២០២៤កន្លងមកមានចំនួនសរុប៤០២២នាក់កើនឡើងចំនួន១០,៦៤%។

សូមបញ្ជាក់ថា នៅខេត្តកំពង់ធំមានរមណីយដ្ឋានទេសចរ និងគោលដៅទេសចរសំខាន់ៗជាច្រើនកន្លែងរួមមាន៖ រមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទគុកនគរ រមណីយដ្ឋានបេតិកភណ្ឌភណ្ឌពិភពលោកតំបន់ប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិភ្នំសន្ទុករមណីយដ្ឋានធ្នស់តាព្រហ្ម រមណីយដ្ឋានស្ទឹងជីនិត រមណីយដ្ឋានទំនប់បង្ហៀរទឹក០៦មករា រមណីយដ្ឋានបឹងក្រញ៉ាករមណីយដ្ឋានបឹងសំរឹត រមណីយដ្ឋានកែងគោលស្រុកស្ទោង ស្ទឹងម្រាក និងតំបន់ទេសចរជាច្រើនកន្លែងទៀត៕

ដោយ ស៊ុម វណ្ណា





