ផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃApp No Drugដល់ជាប្រពលរដ្ឋដើម្បីរាយកាណ៍ អំពីគ្រឿងញៀននិងក្មេទំនើងនៅឃុំសាន់គ
AKPកំពង់ធំ ថ្ងៃទី២ខែតុលា ឆ្នាំ២០២៥--ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហូតប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំនិងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានអនុគណៈកម្មការជំរុញនិងបង្កើតមាតិកាគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ អ៊ែប ណូ ដ្រាក់(App No Drug)បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃApp No Drugដល់ជាប្រពលរដ្ឋដើម្បីរាយកាណ៍ អំពីគ្រឿងញៀននិងក្មេងទំនើងនៅឃុំសាន់គ ស្រុកកំពង់ស្វាយខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី០១តុលាឆ្នាំ២០២៥។

បន្ទាប់ពីលោក ដួង ច័ន្ទដារ៉ា អភិបាលរងស្រុកកំពង់ស្វាយធ្វើរបាយការណ៍ស្វាគមន៍ដោយសង្ខេបរួចមកឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហូតមានប្រសាសន៏លើកឡើងថា ជាការពិតណាស់កម្មវិធីផ្សព្វផ្សាយទូរស័ព្ទដៃApp No Drugដល់ប្រជាពលរដ្ឋនាពេលនេះដើម្បីរាយការណ៍ អំពីគ្រឿងញៀននិងក្មេទំនើង គឺជាឧបករណ៍ដ៏សំខាន់មួយ សម្រាប់ប្រជាពលរដ្ឋកម្ពុជាក៏ដូចឃុំសាន់គ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀននិងក្មេងទំនើង ពិតជាមានសារៈប្រយោជន៍ចម្បងរបស់កម្មវិធី App No Drug។កម្មវិធីនេះត្រូវបានបង្កើតឡើងដោយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(NACD)ដើម្បីរួមចំណែកដល់យុទ្ធនាការប្រឆាំងគ្រឿងញៀននិងផ្តល់អំណាចដល់ប្រជាពលរដ្ឋដើម្បីការរាយការណ៍សម្ងាត់អំពីបទល្មើសរាយការណ៍អំពីគ្រឿងញៀន។អនុញ្ញាតឱ្យប្រជាពលរដ្ឋ រាយការណ៍ដោយសម្ងាត់ អំពីករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុង សហគមន៍របស់ពួកគេ។ ព័ត៌មានដែលទទួលបានអាចជួយដល់កម្លាំងសមត្ថកិច្ច ក្នុងការបង្ក្រាប បទល្មើស។ រាយការណ៍ក្មេងទំនើង/បទល្មើសផ្សេងទៀត ទោះបីជាកម្មវិធីនេះផ្តោតសំខាន់លើ គ្រឿងញៀន ក៏ដោយ វាជាឧបករណ៍ទូទៅមួយ សម្រាប់ការរាយការណ៍ អំពីបញ្ហាសណ្តាប់ធ្នាប់ សាធារណៈ ដែលអាចរួមបញ្ចូលសកម្មភាពរបស់ ក្មេងទំនើងឬករណីដែលទាក់ទង នឹងសន្តិសុខផ្សេងៗនៅក្នុងសហគមន៍។ ការសម្ងាត់ និងសុវត្ថិភាព ការរាយការណ៍តាមរយៈអ៊ែប (App)ផ្តល់នូវភាពឯកជន និង សុវត្ថិភាព សម្រាប់អ្នករាយការណ៍ព្រោះមិនចាំបាច់បង្ហាញអត្តសញ្ញាណ ដោយផ្ទាល់ទេ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហូតបន្តថាការអប់រំ និងការយល់ដឹង ព័ត៌មានអប់រំ កម្មវិធីនេះដើរតួជាឃ្លាំងផ្ទុកព័ត៌មានដែលមានមេរៀន ធនធាន វីដេអូ និងអត្ថបទនានាអំពីគ្រោះថ្នាក់នៃគ្រឿងញៀន។ បង្កើនការយល់ដឹង វាជួយដល់ប្រជាពលរដ្ឋ ជាពិសេស យុវជនឱ្យយល់ច្បាស់អំពីផលប៉ះពាល់ អវិជ្ជមាននៃគ្រឿងញៀនមកលើខ្លួនឯងគ្រួសារ និងសង្គមជាតិ។ចលនាជាតិជំរុញឱ្យមានចលនាចូលរួមរបស់ សង្គមទាំងមូល ក្រោមគោលការណ៍"៣កុំ ១ រាយការណ៍”(កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំអត់ឱននិងរាយការណ៍)ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឌីជីថលរូបនីយកម្ម វាបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន៕


ដោយ៖ ស៊ុម វណ្ណា





