លោកជំទាវ ជា វាសនា ចូលរួមប្រជុំជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥-- លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង សមាជិក អ.ដ.ក. និងលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) និងរដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង សមាជិក អ.ដ.ក. បានលើកឡើងថា គោលបំណងក្នុងកិច្ចប្រជុំគឺ ធ្វើការជួបពិភាក្សាការងារ ដើម្បីពង្រឹង និងលើកកម្ពស់កិច្ចសហការស្របតាមស្មារតីនៃ អនុស្សរណៈនៃការយោគយល់គ្នារវាង អ.ជ.ក. និង រដ្ឋបាលកណ្តាល សំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើ ការសម្រុះសម្រួល ផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងមូលដ្ឋានខេត្តកណ្តាល។ សិក្សាអំពីតម្រូវការក្នុងផ្តល់នូវវគ្គបណ្តុះបណ្តាល ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ និងផ្នែកច្បាប់ពាក់ព័ន្ធ។

កិច្ចប្រជុំក៏បានពិភាក្សាអំពីការបញ្ជាបការយល់ដឹងអំពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែទូលំទូលាយដល់អាជ្ញាមូលដ្ឋានថ្នាក់ភូមិ ឃុំ និងប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងខេត្តកណ្តាល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





