រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបានបិទជាលើកដំបូងសារជាថ្មីម្តងទៀតក្នុងរយៈពេលជិត ៧ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ -- រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកបានបិទទ្វារនៅព្រឹកថ្ងៃពុធនេះ ក្នុងរយៈពេលត្រឹមតែពីរបីម៉ោងប៉ុណ្ណោះបន្ទាប់ពីព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបរាជ័យក្នុងការឆ្លងការអនុម័តទៅលើច្បាប់ថវិកាចំណាយរយៈពេលខ្លីកាលពីយប់ថ្ងៃអង្គារ ដែលធ្វើឱ្យវាក្លាយជាការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកជាលើកដំបូងសារជាថ្មីម្តងទៀតក្នុងរយៈពេលជិត ៧ឆ្នាំកន្លងមកនេះ។
និយោជិកសហព័ន្ធរាប់រយរាប់ពាន់នាក់នឹងត្រូវបង្ខំឱ្យឈប់សម្រាកដោយមិនទទួលបានការទូទាត់ប្រាក់ ហើយសេវាកម្មសាធារណៈមួយចំនួនដែលមានសក្តានុពលត្រូវបានផ្អាក ឬពន្យារពេល ហើយក៏ជះឥទ្ធិពលយ៉ាងខ្លាំងដែរដល់ការចេញផ្សាយទិន្នន័យសេដ្ឋកិច្ច៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស៊ីនហួ)





