លោក លី និងលោក អ៊ីស៊ីបា នឹងរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងប៊ូសាន ដោយធ្វើឱ្យទំនាក់ទំនងការទូតទ្វេភាគីមានឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីកេរុ អ៊ីស៊ីបា (Shigeru Ishiba) គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុងប៊ូសានរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក លី ទៅកាន់ទីក្រុងតូក្យូកាលពីចុងខែសីហា។
កិច្ចប្រជុំនេះនឹងបង្ហាញពីការប៉ុនប៉ងដើម្បីពង្រឹង និងរៀបចំឡើងវិញនូវ «កិច្ចការងារការទូត« ដែលនៅក្នុងភាសាកូរ៉េសំដៅទៅលើដំណើរទស្សនកិច្ចផ្លូវរដ្ឋទ្វេភាគី ដែលត្រូវបានផ្តួចផ្តើមឡើងកាលពីក្នុងឆ្នាំ២០០៤ ដោយលោកប្រធានាធិបតី រ៉ូ មូយុន (Roh Moo-hyun) ជាមួយសមភាគីជប៉ុន លោក ជូនីជីរ៉ូ កូអ៊ីហ្ស៊ូមី (Junichiro Koizumi)។
បន្ទាប់ពីការអាក់ខានអស់រយៈពេលមួយទសវត្សរ៍ដែលបង្កឡើងដោយជម្លោះជាប្រវត្តិសាស្ត្រ ការអនុវត្តត្រូវបានរស់ឡើងវិញក្នុងឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់លោក យូន ស៊ុកយុល (Yoon Suk Yeol) ដែលកាលនោះជាប្រធានាធិបតីកូរ៉េខាងត្បូង។ រដ្ឋបាលរបស់លោកដោយផ្តល់អាទិភាពដល់ការរួបរួមមួយទៅលើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចជុំវិញការសោកស្ដាយជាប្រវត្តិសាស្ត្រ ដោយបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីចាប់ផ្តើមកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយប្រទេសជប៉ុនឡើងវិញ។
ការិយាល័យប្រធានាធិបតីបាននិយាយកាលពីថ្ងៃចន្ទថា កិច្ចប្រជុំកំពូលនៅទីក្រុងប៊ូសានត្រូវបានរៀបចំឡើងតាមការអញ្ជើញរបស់លោក លី ដោយនាយករដ្ឋមន្ត្រីជប៉ុនជិតផុតអាណត្តិ។ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងផ្តោតសំខាន់ទៅលើការពង្រីកកិច្ចសហប្រតិបត្តិការកូរ៉េ-ជប៉ុន និងការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក្នុងក្របខ័ណ្ឌត្រីភាគី៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





