ទូតថ្មីទីម័រខាងកើតចាត់ទុកមិត្តភាពកម្ពុជា-ទីម័រខាងកើតជាមិត្តស្មោះត្រង់ បានជួយគ្នា នៅក្នុងគ្រាលំបាក
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាកូស ដូស រ៉េហ្ស ដា ខូលតា (Marcos dos Reis da Costa) ឯកអគ្គរដ្ឋទូតថ្មី នៃសា ធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតបានគូសបញ្ជាក់ថា៖«កម្ពុជា-ទីម័រខាងកើតជាមិត្តដ៏ល្អ ដែលបានជួយគ្នានៅគ្រាលំបាក។ ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ខណៈបាន ចូ លជួបសម្តែងការគួរសមជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃ អង្គារ ទី៣០ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចមហារ ដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូ តថ្មីនៃសាធា រណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណជូនសម្តេចតេជោ ហ៊ុន សែន និងកម្ពុ ជាដែលបានជួយគំាទ្រដល់ប្រ ទេសទីម័រខាងកើតបានចូ លជាសមាជិកទី១១ របស់អាស៊ាន ពេញសិទ្ធិនៅខែ តុលាខាងមុខនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់ថាចំណងមិត្តភាពប្រទេសទំាងពីរ បានរីកចម្រើ នជាលំដាប់។ ថ្នាក់ដឹកនាំប្រទេសទំាងពីរបានផ្លាស់ប្តូរទស្សនកិ ច្ចគ្នាទៅវិញទៅមក។ ជាពិសេ សវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅទីម័រខាងកើតកាលពីខែឧសភាកន្លងមកនេះ បានធ្វើឱ្យទំនាក់ទំនងប្រទេស ទំាងពីរកាន់តែរឹងមាំឡើង។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក Marcos dos Reis da Costa ដែលត្រូវបានតែងតាំងឯ កអគ្គរដ្ឋទូតរបស់ប្រទេសទីម័រខាងកើតប្រចាំនៅកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជា និងទីម័រខាងកើត គឺជាមិត្តដ៏ជិតស្និទ្ធ និងជាដៃគូប្រកប ដោយទំនុកចិត្ត។ ប្រទេសទំាងពីរមានបទពិសោធន៍ស្រដៀងគ្នា និងធ្លាប់ជាប្រទេសដែល រងគ្រោះដោយសារសង្គ្រាម ដូចគ្នា។ នៅឆ្នាំ២០២២ ក្នុងខណៈពេលដែលកម្ពុជាធ្វើ ជាប្រធានអាស៊ាន ដែលកាលនោះមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ដោយបានអនុម័តនូវកិច្ចព្រមព្រៀងជាគោលការណ៍ សម្រាប់ការចូលជាសមាជិកភាពពេញលេញរបស់ទីម័រខាងកើតនៅក្នុងអាស៊ាន។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច ស្រឡាញ់សន្តិភាព ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រទេសជាតិលើកកម្ពស់ជីវភាពពលរដ្ឋជាសំខាន់។ នៅក្រោយការបោះឆ្នោតសកល២០២៣ ដែលជាការបោះឆ្នោតមានលក្ខណៈជាប្រវត្តិសាស្រ្ត មានពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត ហើយជាង៨២% បានបោះឆ្នោតជូនគ ណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបន្តទៀត។
ដោយមានការទុកចិត្តពីពលរដ្ឋ ច្រើនលើសលុបបែបនោះ សម្តេចតេជោ ហ៊ុន សែន បានលះបង់តួនាទី ផ្ទេរការដឹកនាំជូនថ្នា ក់ដឹកនាំវ័យក្មេង មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកបដោយចំណេះដឹង ថាមវន្ត និងសីលធម៌ខ្ពស់ ជានាយករដ្ឋមន្រ្តី ដឹកនាំប្រទេសជាតិ បន្ត។
ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាបានអនុវត្តមធ្យោបាយនៃដំណោះស្រាយដោយសន្តិវិធី តាមរយៈ ការចរចាទ្វេភាគី ដោយផ្អែកលើយន្តការដែលមានស្រាប់ និងជាពិសេសការគោ រពច្បាប់អន្តរជាតិ។
ការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រម ព្រៀងឈប់ បាញ់រវាងប្រជាជាតិទាំងពីរគឺចាំបាច់ក្នុងការឆ្ពោះទៅរកការស្ដារឡើងវិញនូវសន្តិភាព និងប្រក្រតីភាព។កម្ពុជាជំរុញឱ្យមានការដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ានឱ្យបានឆាប់រហ័ស។ ឯកឧត្តម ម៉ាកូស ដូស រ៉េហ្ស ដា ខូលតា បានសន្យាថា នៅក្នុងអាណត្តិបេសកកម្មការទូតរ បស់ឯកឧត្តមនេះ នឹងខិតខំធ្វើយ៉ាងណាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិ ការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។
ឯកឧត្តមបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានតែងតែផ្តល់អាហារូបករណ៍ដល់និស្សិត ទីម័រខាងកើតបានមកសិក្សានៅកម្ពុជា។ ក្នុងនាមជាសមាជិកថ្មីរបស់អាស៊ាន ទីម័រខាងកើតនឹងខិតខំបំពេញតួនាទីខ្លំាងក្លាជាទីបំផុត រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ជាមួយកម្ពុជា រួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ចីរភាព និងវិបុលភាព។ សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមឯកអគ្គរដ្ឋទូត មានជំនឿមុតមាំថា ទំនាក់ទំនង ទ្វេភាគីប្រទេសទំាងពីរ កាន់តែរឹងមាំរីកចម្រើនបន្ថែមទៀត ក្នុងវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ជាដើមនោះ៕
ដោយ៖ប៊ុនរិទ្ធ





