សម្តេចប្រធានរដ្ឋសភាកម្ពុជានឹងធ្វើទស្សនកិច្ចនៅបារាំងដើម្បីចូលរួមវេទិកាអន្ត រជាតិនិ យាយអំពីសន្តិភាពចុងខែតុលាខាងមុខនេះ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥---
នៅចុងខែតុលាខាងមុខនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារីប្រធានរដ្ឋសភាកម្ពុជា នឹងធ្វើ ទស្សនកិច្ចនៅទីក្រុងបារីសប្រទេសបារាំង ដើម្បីចូលរួមវេទិកាអន្តរជាតិ និយាយអំ ពីសន្តិ ភាពដែលមាន សារៈសំខាន់សម្រាប់ប្រទេសក្នុងសកលលោក ។នេះបើតាមឯកឧត្តមកែវ ពិសិដ្ឋ នាយកខុទ្ទការល័យ និងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភាកម្ពុជា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបពិភាក្សាការងារវាង សម្តេចម ហារដ្ឋសភាធិកា រធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាជាមួយឯកឧត្តម អូលីវីយ៉េ រីឆាដ (OLIVER RICHARD)ឯកអគ្គរដ្ឋទូតថ្មីបារាំងប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នៅវិមានរដ្ឋសភាឯកឧត្តម កែវ ពិសិដ្ឋបានឲ្យដឹងថាតបការអញ្ជើញរបស់ លោក ជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភាបារំាងសម្តេចប្រធា នរដ្ឋសភា កម្ពុជានឹងអញ្ជើញចូលរួមវេទិការអន្តរជាតិអំពីសន្តិភាពអាចនឹងថ្ងៃទី២៨ ដល់៣០ ខែតុលា ខាងមុខនេះ។
ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថាចំពោះវេទិការដែលសម្តេចប្រធានរដ្ឋសភចូលរួមនឹងមានអ្នកចូលរួមយ៉ាងតិច៨ពាន់នាក់ហើយនៅឆ្នាំណាច្រើនគឺមានអ្នកចូលរួមរហូតដល់ជាង២ម៉ឺននាក់ដែលមកពីស្ថានប័នរាជរដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នស្រាវជ្រាវ ជាច្រើននៅលើកសក លលោក ។ ឯកឧត្តមបានបញ្ជាក់ថា៖«វេទិការនេះគឺជាវេទិការមួយធំ ហើយសម្តេចប្រធានរដ្ឋសភាក ម្ពុជានឹ ងធ្វើការ ចែក រំលែកព័ត៌ មានផ្សេងៗទៅកាន់ពិភពលោក ក្នុងនោះទាក់ទងនិងសន្តិភាព រួមនឹងការ អភិវឌ្ឍ។ហើយសម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏ជាវាគ្មិនមួយសំខា ន់នៅក្នុងវេទិកា រហ្នឹងផងដែរ»។

បើតាមឯកឧត្តមអ្នកនាំពាក្យក៏បានឲ្យដឹងថានៅក្នុងជំនួបនោះដែរសម្តេចរដ្ឋសភាធិបតី បានបន្តថា រដ្ឋសភាកម្ពុជា និងបារាំងបានចុះអនុស្សរណៈនៃ ការយោគយល់ជាមួយគ្នា។ តាមរយៈអនុស្សរណៈនោះ រដ្ឋសភាបារាំងបានគាំទ្រដល់គ ម្រោងអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភាកម្ពុជា ជាសភាឌីជីថល និងបានផ្តល់ឱកាសជូនថ្នា ក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានផ្លាស់ប្តូរបទពិសោធន៍ការងារ រយៈពេលខ្លីនៅរដ្ឋសភាបារាំង ផងដែរ។ សម្តេចប្រធានរដ្ឋសភា បានស្នើជូន ឯកឧត្តមឯកអគ្គរដ្ឋទូតបារំាង ជំរុញការវិនិយោគពីបារំាង មកកម្ពុជាឱ្យបានច្រើន ដូចជាការបង្កើតឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ឡើងវិញ ជំរុញការវិនិយោគវិស័យសុខាភិបាល និងបង្កើនការផ្តល់អាហារូបករណ៍ដើម្បីសិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា បានទៅសិក្សានៅបារំាងផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ





