ឯកអគ្គរដ្ឋទូតថ្មីបារាំង៖បារំាងបានតាមដានសភាពការណ៍ជម្លោះព្រំដែនកម្ពុជា -ថៃ ជាប្រចាំ និងបានគំាទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្តម អូលីវីយ៉េ រីឆាដ (OLIVER RICHARD) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បារាំង បានតាមដានព័ត៌មានពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃជាប់ជាប្រចាំ ហើយបារាំងគាំទ្រការដោះស្រាយបញ្ហាដោយ សន្តិវិធីតាមយន្តការទ្វេភាគី យន្តការអាស៊ាន និងការគោរពច្បាប់អន្តរជាតិ។

ការលើកឡើងរបស់ទូតថ្មីរបារាំងប្រចាំនៅកម្ពុជាក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់ឯកឧត្តមប្រធានាធិបតីបារំាង ក៏ដូជាពល រដ្ឋបារំាង ដែលបានសម្តែងការព្រួយបារម្ភភា្លមៗនៅក្រោយការឈ្លា នពានបានកើតមាន ឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emanuel Macron) បានអបអរសាទរបទឈប់បាញ់ ដោយសង្ឃឹមថា ជម្លោះនឹងត្រូ វបានដោះស្រាយ ប៉ុន្តែមិនដូច្នេះទេ ភាគីថៃបានរំលោភបទឈប់បាញ់ បំពានមកលើ ដែនអធិបតេយ្យភាពកម្ពុជា ក៏ដូចជាពលរដ្ឋកម្ពុជាស្លូតត្រង់ម្តងហើយម្តងទៀត។ បញ្ហាព្រំដែ នកម្ពុជា-ថៃមិនមែនជារឿងថ្មីទេ។ វាបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសា រប្រទេសថៃ បដិសេធ មិនប្រើប្រាស់ផែនទីទទួលស្គាល់ដោយអន្តរជាតិ ធ្វើឡើងដោយបារាំង-សៀម (Franco-Siamese) និង អនុស្សរណៈនៃការយោ គយល់គ្នាឆ្នាំ២០០០ ។ថៃប្រើ ប្រាស់ផែនទីឯកតោភាគី។ សម្តេចបានគូសបញ្ជា្កក់ថា៖« កម្ពុជាប្រាថ្នាចង់រួមរស់នៅដោយសន្តិវិធីជាមួយ ប្រទេសជិតខា ងជាមិត្តល្អ ហើយនៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រែក្លាយព្រំ ដែនរបស់យើ ងទៅជាព្រំដែន នៃមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានព្យា យាមដោះស្រាយបញ្ហាដោយសន្តិវិធី អត់ធ្មត់ ដើម្បីការពារសុខសន្តិភាព សុវត្ថិភាពជូនពលរដ្ឋ ដោយសារកម្ពុជាស្គាល់នូវរស់ជាតិសង្រ្គាម ដូច្នេះមិនចង់ឱ្យពល រដ្ឋរងទុក្ខលំបាកជាថ្មីម្តង ទៀតនោះទេ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ជំហរពីការដោះស្រាយបញ្ហាដោយសន្តិវិធីនេះជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងបណ្តាប្រទេសជាមិត្តនានារួចហើយ ដូច្នេះសមង្ឃឹមថា ជម្លោះនេះ នឹងដោះស្រាយបានក្នុងពេលឆាប់ៗនេះ។ ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរ វាងកម្ពុជានិងបារំាងវិញ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម អូលីវីយ៉េ រីឆាដ បានវាយតម្លៃខ្ព ស់ចំពោះចំណងមិត្តភាពជាប្រវត្តិសាស្រ្ត នៃប្រទេសទាំងពីរដែលមានតំាងពីយូរមកហើយ។

ក្នុងជំនួបនោះដែរឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជានៅឆ្នាំ២០២៦ខាងមុខ ដើម្បីចូលរួម កិច្ចប្រជុំកំ ពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប។ តាមរយៈដំណើរទស្សនកិច្ចនេះ បារាំងនឹង ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សុខាភិបាល ជាដើម។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ច របស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជានឹងបង្ហាញពីឱកាសពិសេសមួយក្នុងការលើកកម្ពស់ភាពជា ដៃគូរបស់ យើងបន្ថែមទៀត និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សម្តេចបានកត់សម្គាល់ថាថ្នាក់ដឹកនាំប្រទេសទំាងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ច ជាបន្ត បន្ទាប់ នាពេលកន្លងមក ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងបំពេញទស្សនកិច្ចនៅបារំាង សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ទើបបានបំពេញទស្សនកិច្ចនៅបារំាង ហើយ សម្តេច ប្រធានរដ្ឋសភាផ្ទាល់ ក៏បានបំពេញទស្សនកិច្ចនៅបារាំងកាលពីឆ្នាំ២០២៤៕
ដោយ៖ ប៊ុនរិទ្ធ





