ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល១ សប្ដាហ៍
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥--
អនុវត្តន៍តាមផែនការកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានសម្រាប់ ឆ្នាំ២០២១-២០២៥ រវាងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងព័ត៌មាន និងទំនាក់ទំនង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនោះ ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មានដឹកនាំដោយឯកឧត្ដម អ៊ិន ឆាយ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានចាប់ផ្តើមទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

យោងតាមកម្មវិធីទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៍មានកម្ពុជានាពេលនេះមានចំនួន ១០រូប មកពីអគ្កនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា, អគ្គនាយកដា្ឋនវិទ្យុជាតិកម្ពុជា, អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍, App ក្រសួងព័ត៌មាន និងលេខាធិការដ្ឋានសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិក្រសួងព័ត៌មាន (ស.ស.អ) ដែលមានរយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ ដែលមានការរៀបចំដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕
ដោយ ទូច វលក័្ខណ (រូបថត៖ ខឹម សុវណ្ណារ៉ា)





